ការស្ទង់មតិ៖ ការបោះឆ្នោតប្រជាមតិជនជាតិដើមភាគតិចអូស្ត្រាលី ទំនងជាបរាជ័យ ដោយសារការគាំទ្រធ្លាក់ចុះ

2023/09/11 10:28:00 pm        54

អូស្ត្រាលី ៖ ការស្ទង់មតិមួយ នៅថ្ងៃចន្ទ (ទី១១ ខែកញ្ញា) នេះ បានបង្ហាញថា ការគាំទ្រដល់ការដាក់បញ្ចូលក្រុមប្រឹក្សាជនជាតិដើមភាគតិចទៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសអូស្ត្រាលី បានធ្លាក់ចុះបន្ថែមទៀត ដោយធ្វើឲ្យសំណើច្បាប់ដ៏សំខាន់នេះ ស្ថិតនៅផ្លូវនៃបរាជ័យ នៅមុនការបោះឆ្នោតជាតិ នាខែក្រោយ។

ការស្ទង់មតិ ដែលធ្វើឡើងដោយសារព័ត៌មាន Sydney Morning Herald បានបង្ហាញថា អ្នកបោះឆ្នោតបានប្រឆាំងជំទាស់នឹង «ការផ្ញើសំឡេងទៅកាន់សភា» សម្រាប់ខែទី៥ ជាប់ៗគ្នា ខណៈដែលរដ្ឋាភិបាលកំពុងប្រឹងប្រែង ដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោត ដែលនៅមានការសង្ស័យ និងមិនទាន់ដាច់ស្រេចក្នុងចិត្តឲ្យបោះឆ្នោត ទទួលយកសំណើនេះ។

ប្រជាជនអូស្ត្រាលី នឹងបោះឆ្នោតក្នុងការបោះឆ្នោតប្រជាមតិ នៅថ្ងៃទី១៤ ខែតុលា នៅពេលដែលពួកគេនឹងត្រូវបានឲ្យផ្ដល់ចម្លើយថា តើពួកគេគាំទ្រការកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីបង្កើតគណៈកម្មាធិការជនជាតិដើមភាគតិច ដើម្បីផ្តល់ការប្រឹក្សាដល់សភាសហព័ន្ធដែរ ឬទេ។

ការបោះឆ្នោតប្រជាមតិ ទាមទារសំឡេងគាំទ្រជាតិភាគច្រើន ព្រមទាំងសំឡេងភាគច្រើន នៅក្នុងរដ្ឋយ៉ាងតិច៤ ក្នុងចំណោមរដ្ឋទាំង៦ ដើម្បីកែប្រែរដ្ឋធម្មនុញ្ញនេះ។ ក៏ប៉ុន្តែការស្ទង់មតិនេះ បានបង្ហាញថា មានតែរដ្ឋកោះ Tasmania ប៉ុណ្ណោះ ដែលគាំទ្រដល់ការផ្ញើសំឡេងទៅកាន់សភា។

ការគាំទ្រ បានធ្លាក់មកនៅ ៤៣ភាគរយ នៅក្នុងការស្ទង់មតិចុងក្រោយនេះ គឺធ្លាក់ចុះពី ៤៦ភាគរយ ក្នុងខែសីហា ដោយអ្នកបោះឆ្នោតនៅរដ្ឋ New South Wales និង Victoria ពោលគឺជារដ្ឋ ដែលមានប្រជាជនច្រើនជាងគេរបស់អូស្ត្រាលីនោះ ផ្លាស់ប្តូរគោលជំហរប្រឆាំងនឹងសំណើនេះ។ ហើយការបោះឆ្នោត «មិនយល់ព្រម» គឺច្រើនបំផុត នៅរដ្ឋ Queensland និង Western Australia ដោយចំនួន ៦១ភាគរយ ត្រៀមបដិសេធការផ្ញើសំឡេងទៅកាន់សភានេះ៕


អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        76
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        62
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm