មេពន្ធដារព្រមានចាត់វិធានការចំពោះសហគ្រាសមិនបង់ពន្ធអាករតម្លៃបន្ថែម

2023/09/11 10:44:04 pm        198

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ និងជំរុញឲ្យក្រុមហ៊ុន សហគ្រាសដែលមិនទាន់ចុះបញ្ជី មក​ចុះបញ្ជីឱ្យបានត្រឹមត្រូវ និងព្រមានចាត់វិធានការចំពោះក្រុមហ៊ុន​ សហគ្រាស ដែលប្រមូល​អាករតម្លៃបន្ថែមពីអតិថិជនរួច ហើយមិនបង់ចំណូលទាំងនោះចូលថវិការដ្ឋ។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងថា ជុំវិញការរៀបចំព្រឹត្តិការណ៍ចាប់ឆ្នោតផ្សងសំណាងនេះ ​អគ្គនាយកដ្ឋានពន្ធដារ ​បានចាប់ផ្តើម​មួយ​លើក​រួចហើយ ​ចំណែក​លើកទីពីរនេះ, អគ្គនាយកដ្ឋានពន្ធដារនឹងគ្រោងរៀបចំនៅចុងខែ ​កញ្ញា នេះ ខណៈមកដល់ពេលនេះ​ មានប្រជាពលរដ្ឋបានចូលរួមដាក់វិក្កយបត្រផ្សងសំណាងជាច្រើន។

ឯកឧត្តម ​បន្តថា ជុំវិញការរៀបចំវិក្កយបត្រនេះ អគ្គនាយកដ្ឋានពន្ធដារបានរកឃើញ ​មានក្រុមហ៊ុន សហគ្រាសជាច្រើន ​ដែលប្រមូលអាករតម្លៃបន្ថែម ​ឬហៅថា (VAT)​ ពីអតិថិជន ហើយមិនបង់អាករ​តម្លៃបន្ថែមទាំងនោះចូលថវិការដ្ឋ។

តាមរយៈការរៀបចំវិក្កយបត្រផ្សងសំណាងនេះដែរ ​ក៏បានរកឃើញក្រុមហ៊ុន សហគ្រាស​ជាច្រើនមិនទាន់ចុះបញ្ជី ដែលកិច្ចការនេះ ឯកឧត្តមនឹងចាត់វិធានការឲ្យមន្រ្តីពន្ធដារ ចុះណែនាំដល់មូលដ្ឋានទាំងនោះ ជំរុញឲ្យមកចុះបញ្ជី។ បន្ទាប់ពីការណែនាំ ២ ឬ៣ដង ប្រសិនក្រុមហ៊ុន ឬសហគ្រាសទាំងនោះនៅតែមិនមកចុះបញ្ជីនោះទេ គឺចាត់ទុកជាអំពើរាំងស្ទុះ ដែលនិងឈានដល់ករណីកម្រិតព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា កម្មវិធីវិក្កយបត្រនាំសំណាង (GDT Lucky Draw App) គឺជាគំនិត​ផ្តួចផ្ដើម​ថ្មីមួយ ដែលផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋទាំងអស់ មានឱកាសទទួលបានសំណាងឈ្នះនូវរង្វាន់​យ៉ាងច្រើន ហើយតាមរយៈនេះផងដែរ គឺជាការចូលរួមចំណែកពង្រឹងគ្រប់គ្រងប្រមូលចំណូលពន្ធ ការពង្រីកវប្បធម៌នៃការបង់ពន្ធ និងលើកកម្ពស់កម្រិតអនុលោមភាពសារពើពន្ធ ។

ក្រៅពីនេះ កម្មវិធីវិក្កយបត្រនាំសំណាងនេះផងដែរ ​គឺជាម៉ែត្រវាស់វែងនូវអនុលោមភាពសារពើពន្ធ តាមរយៈការផ្ទៀងផ្ទាត់​កម្រិតផលរបរជាក់ស្ដែង​ នឹងកម្រិតផលរបរដែលសហគ្រាសបានប្រកាស ដើម្បី​ចៀសវាងការបន្លំជ្រកក្រោមចំណាត់ថ្នាក់អ្នកជាប់ពន្ធដែលមិនត្រឹមត្រូវ តាមស្ថានភាព​អាជីវកម្មជាក់ស្ដែង​របស់​សហគ្រាស​ដោយបានបង់ពន្ធជូនជាតិ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        1
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        45
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm