កម្ពុជា-ចិន ប្តេជ្ញារួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយឲ្យកាន់តែស៊ីជម្រៅ

2023/09/11 10:52:01 pm        198

ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេសចិន ប្តេជ្ញារួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំអំពើរពុករលួយ​ឲ្យ​កាន់តែ ស៊ីជម្រៅបន្ថែមទៀត ។ ការប្តេជ្ញានេះ ត្រូបានលើកឡើងក្នុងពេលគណៈប្រតិភូ​ប្រទេស​ចិន មកបំពេញទស្សនកិច្ចនៅអង្គភាពប្រឆាំងអំពើពុករលួយ នៃព្រះរាជាណាចក្រកម្ពុជា ។

លោកស្រី ឈី ស៊ាវលី (Qu Xiaoli) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ​នៃ​គណៈកម្មាធិការបក្ស កុម្មុយនិស្តចិន ខេត្តហឺណាន ​និងជាប្រធានគណៈកម្មការត្រួតពិនិត្យកិច្ចការខេត្តហឺណាន នៅព្រឹកថ្ងៃទី១១ ខែកញ្ញានេះ​ បានដឹកនាំគណៈប្រតិភូអញ្ជើញធ្វើទស្សនកិច្ច​នៅអង្គភាពប្រឆាំង​អំពើពុករលួយ ​ដោយទទួលការស្វាគមន៍ពីឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ​ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ​នៃព្រះរាជាណាចក្រកម្ពុជា ។

ទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងចំនួន៣ រួមមាន៖ទី១. ពង្រឹង​កិច្ចសហប្រតិបត្តិការ រវាង​ខេត្តហឺណាន ​និងប្រទេសកម្ពុជា ​ឲ្យកាន់តែស៊ីជម្រៅ ទី២. ពង្រឹងការផ្លាស់ប្តូរ​បទពិសោធន៍​ ក្នុង ការ​ប្រយុទ្ធប្រឆាំងអំពើពុករលួយ​អន្តរជាតិ និងទី៣. ពង្រីកបណ្ដាញស្វែង​រកជន​គេចខ្លួន និង​ប្រមូលទ្រព្យសម្បត្តិ ​ដែលត្រូវបានលួចត្រលប់មកវិញ ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ​បានមានប្រសាសន៍ថា អង្គភាព​ប្រឆាំងអំពើពុករលួយ មានបេសកកម្មប្រយុទ្ធប្រឆាំងអំពើពុក​ រលួយ​គ្រប់រូបភាព​ គ្រប់វិស័យ និង​គ្រប់ជាន់ថ្នាក់ នៅទូទាំងប្រទេសកម្ពុជា ​តាមរយៈវិធានការអប់រំ បង្ការ ទប់ស្កាត់ និងអនុវត្តច្បាប់​បង្រ្កាបបទល្មើសពុករលួយ ​ដោយមានការចូលរួមពីសាធារណជន។

ឯកឧត្តម បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំង​អំពើពុករលួយឲ្យកាន់តែស៊ីជម្រៅបន្ថែម ទៀត​ជាមួយភាគីចិន ។

លោកស្រី ឈី ស៊ាវលី (Qu Xiaoli) ក៏បានប្តេជ្ញាថា ​នឹងពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងអំពើ ពុករលួយ​ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ​ជាមួយភាគីកម្ពុជាផងដែរ ។

គណៈប្រតិភូចិន ​មកបំពេញទស្សកិច្ចនៅកម្ពុជា ​ចាប់ពីថ្ងៃទី១០ ​ដល់ថ្ងៃទី១២ ខែកញ្ញា នេះ ដែល​ជាដំណើរទស្សនកិច្ចលើកទី២ហើយ ៕អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        173
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        151
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        175

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm