អំពើហិង្សារវាងក្រុមកុលសម្ព័ន្ធ និងកងកម្លាំងសន្តិសុខ បានផ្ទុះឡើងនៅរដ្ឋភាគឦសានប្រទេសឥណ្ឌា បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់

2023/09/11 11:25:37 pm        145

ក្រុមនគរបាលនិយាយថា អំឡើងហិង្សា បានផ្ទុះឡើងនៅរដ្ឋភាគឦសាន Manipur របស់ប្រទេសឥណ្ឌា ពេលដែលក្រុមប្រដាប់អាវុធ បានផ្ទុះអាវុធដាក់គ្នាជាមួយកងកម្លាំងសន្តិសុខ បណ្តាលឲ្យមនុស្សយ៉ាងហោច ២នាក់ បាត់បង់អាយុជីវិត ។

ពួកគេបន្តថា ការបាញ់ប្រហារនេះ បានកើតឡើងនៅភូមិ Pallel នៃរដ្ឋ Manipur ហើយក្រោយពីមានសេចក្តីរាយការណ៍ពីករណីបាញ់ប្រហារនេះ មនុស្សរាប់រយនាក់ មកពីកុលសម្ព័ន្ធ Meiti បានរួសរាន់ទៅកាន់កន្លែងកើតហេតុ ដោយមានការព្រួយបារម្ភពីការវាយប្រហាររបស់ក្រុមកុលសម្ព័ន្ធ Kuki ។

ក្រុមនគរបាល និយាយថា ពួកគេបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមមនុស្សទាំងអស់នេះ ហើយមន្រ្តីកងទ័ពម្នាក់ និងនគរបាល ៣នាក់ ស្ថិតនៅក្នុងចំណោមមនុស្ស ១៤០នាក់ដែលបានរងរបួស ។

នគរបាលរាយការណ៍ថា មនុស្ស ២នាក់ បានស្លាប់ ប៉ុន្តែទីភ្នាក់ងារព័ត៌មាន Press Trust of India រាយការណ៍ថា មនុស្សម្នាក់ទៀត បានស្លាប់នៅក្នុងមន្ទីរពេទ្យ ដោយសារតែរបួសក្បាលធ្ងន់ធ្ងរខ្លាំងពេក ។

ក្រុមនគរបាល បាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Twitterថា ការផ្ទុះអាវុធនេះ មិនមែនរវាងសហគមន៍ក្រុមកុលសម្ព័ន្ធឡើយ ប៉ុន្តែវាគឺជាអំពើហិង្សាពាក់ព័ន្ធនឹងក្រុមប្រដាប់អាវុធគ្មានអត្តសញ្ញាណ និងកងកម្លាំងសន្តិសុខ ។

សូមបញ្ជាក់ថា រដ្ឋ Manipur បានរងភាពរង្គោះរង្គើដោយសារអំពើហិង្សារវាងក្រុមកុលសម្ព័ន្ធ ចាប់តាំងពីដើមខែឧសភារហូតមក ។ មនុស្សជាង ១៥០នាក់ ត្រូវបានសម្លាប់ ហើយមនុស្សជាង ៦ម៉ឺននាក់ទៀត បានរត់ភៀសខ្លួន ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        62
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        92
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm