
សេវាសង្រ្គោះបន្ទាន់បាននិយាយថា មនុស្សយ៉ាងហោចណាស់៤នាក់ បានស្លាប់នៅពេលដែលពួកគេ ត្រូវបានក្បាលរថភ្លើងបុកនៅជិតទីក្រុងបាសេឡូណា ខណៈដែលបានព្យាយាមឆ្លងកាត់ផ្លូវដែក ។
រេនហ្វេ(Renfe’) ជាប្រតិ្ដបត្ដកររបស់រដ្ឋ បាននិយាយថា ឧបទ្ទវហេតុនេះ បានកើតឡើងនៅម៉ោង៨:២២នាទីយប់ ក្នុងក្រុងម៉ុនមេឡូ (Montmelo) ជិតរដ្ឋធានីតំបន់ស្វ័តកាតាឡាន់(Catalan) នៅពេលដែលមនុស្ស៧នាក់ បានឆ្លងកាត់ផ្លូវដែកនៅឯ កន្លែងហាមឃាត់។
សេវាសង្រ្គោះបន្ទាន់ បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្ស៣នាក់បានស្លាប់នៅកន្លែងកើតហេតុ និងមនុស្សទី៤ម្នាក់ទៀត បានស្លាប់ នៅក្នុងមន្ទីរពេទ្យបន្ទាប់ពីមានអាការៈថប់បង្ហើម។
ចំណែកមនុស្ស៣នាក់ បានស្ថិតនៅក្នុងមន្ទីរពេទ្យ ដោយសាការរងរបួស។