ខេត្ត​ឧត្ដរមានជ័យ​រក​ឃើញ​ស្ត្រី​ម្នាក់ និង​ទារក​ម្នាក់​ឆ្លង​កូវីដ-១៩ ក្រោយ​វិល​ត្រឡប់​មកពី​ប្រទេស​ថៃ

2021/05/28 05:00:32 am        408

ឧត្ដរមានជ័យ៖ រដ្ឋបាល​ខេត្ត​ឧត្ដរមានជ័យ បាន​ប្រកាស​ថា មាន​ពលករ​ខ្មែរ ២​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ហើយ​ក៏​មាន​អ្នក​ជំងឺ​កូវីដ-១៩​នាក់​ទៀត បាន​ជា​សះ​ស្បើយ​ផង​ដែរ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃនេះ រដ្ឋបាល​ខេត្ត​ឧត្ដរមានជ័យ​បញ្ជាក់​ថា ទារក​អាយុ​ទើប ១​ខួប និង​ស្ត្រី​ម្នាក់​អាយុ ៤០​ឆ្នាំ ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង​នោះ ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ បន្ទាប់​ពី​ពួកគេ​វិល​ត្រឡប់​មក​ពី​ខេត្ត​សមុទ្រ​ប្រាកាន ប្រទេស​ថៃ។

រដ្ឋបាល​ខេត្ត​នេះ បញ្ជាក់​បន្ថែម​ថា ទារក​អាយុ​ទើប ១​ខួប និង​ម្ដាយ​របស់​គេ ដែល​ត្រូវ​មើល​ថែ​ទាំ​កូន​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ខណៈ​អ្នក​ជំងឺ​កូវីដ-១៩​ជា​ស្ត្រី​អាយុ ៤០​ឆ្នាំ​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​ឯ​មណ្ឌល​ព្យាបាល​ផ្ទះ​សំណាក​ឧត្ដម​រដ្ឋា។

ទន្ទឹម​គ្នា​នេះ អ្នក​ពាក់​ព័ន្ធ​នឹង​អ្នក​ជំងឺ​ទាំង ២​នាក់​នេះ ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​នៅ​ឯ​មណ្ឌល​ចត្តាឡីស័ក​ស្ថិត​ក្នុង​បរិវេណ​វិទ្យាល័យ​តេជោ​សែន សំរោង។

រដ្ឋបាល​ខេត្ត​នេះ​ក៏​បាន​ប្រកាស​ឱ្យ​ដឹង​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ២​នាក់​ទៀត មាន​កុមារី​អាយុ ៤ឆ្នាំ​ម្នាក់ និង​បុរស​ម្នាក់​​អាយុ ៣៥​ឆ្នាំ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ពី​ជំងឺ​ហើយ។

គិត​ត្រឹម​ថ្ងៃ​នេះ ខេត្ត​ឧត្ដរមានជ័យ​បាន​រក​ឃើញ​មនុស្ស ៤០​នាក់​ហើយ​បាន​ឆ្លង​មេរោគ​កូវីដ-១៩ ក្នុង​នោះ​ ៣៨​នាក់​គឺ​ជា​ករណី​នាំ​ចូល ខណៈ ២​នាក់​ទៀត​ជា​ករណី​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ។

រដ្ឋបាល​ខេត្ត​នេះ​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៩​នាក់​ហើយ​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ខណៈ ២៩​នាក់​ទៀត កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្ត​នៅ​ឡើយ៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        80
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        50
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        184

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm