កម្ពុជាបំបែកកំណត់ត្រាឈ្នះម៉ាកាវច្រើនគ្រាប់ និងជាជ័យជម្នះដំបូង ក្រោម​ការ​ដឹកនាំ​របស់ Felix

2023/09/12 04:56:59 pm        1.8 K

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមភ្ញៀវម៉ាកាវ ដោយលទ្ធផល ៤-០ ក្នុង​ជំនួប​មិត្ត​ភាព​អន្ដរជាតិ កាលពីរាត្រីថ្ងៃច័ន្ទដើមសប្ដាហ៍នេះ នៅពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) ។ ជ័យ​ជម្នះនេះដែរ បានចារនូវកំណត់ត្រាថ្មីមួយចំនួន ដូចជា​ការ​យក​ឈ្នះម៉ា​កាវ​ច្រើន​គ្រាប់​លើក​ដំបូង ក្នុងប្រវត្តិជួបគ្នា ៧លើកចុងក្រោយ ហើយក៏ជាជម្នះដំបូង បន្ទាប់ពីលោក Felix Dalmas​ ត្រឡប់​មក​ដឹកនាំក្រុមគោព្រៃវិញផងដែរ ។

ជំនួបដ៏ជក់ចិត្តនេះ ក្រុមគោព្រៃកម្ពុជា បានបើកការនាំមុខ ៣-០ នៅវគ្គទី១ ដែល​ធ្វើ​សម្រេច​ដោយ​កីឡាករ សៀង ចន្ធា ២គ្រាប់ នៅនាទី១៩ និងនាទី២១ ក្រោយទទួល​ការ​បញ្ជូន​បាល់​យ៉ាង​ល្អ​ពី​មិត្ត​រួមក្រុម កាន់ ពិសាល និង ស៊ិន សុផាណាត់ និង ១គ្រាប់ទៀត រក​បាន​ដោយ​ខ្សែ​ការពារ​មក​ពី​ព្រះខ័​នរាជស្វាយរៀង សឿយ វិសាល នៅនាទី៤០ ។ ចូលវគ្គទី២ ទោះបីក្រុមម៉ាកាវ បាន​ផ្លាស់​ប្ដូរ​ប្រព័ន្ធលេងយ៉ាង ក៏មិនអាចទម្លាយសំណាញ់ទីក្រុមគោព្រៃ ផ្ទុយទៅវិញ កម្ពុជា​បាន​បន្ថែម​ ១គ្រាប់ទៀត នៅចុងម៉ោង ដោយកីឡាករ រ៉ឹង ប៊ុនហៀង ដើម្បី​ធានា​ជ័យ​ជម្នះ​របស់​ខ្លួន​តែម្ដង​។

ជាមួយជ័យជម្នះនេះ បានក្លាយជាជ័យជម្នះដែលមានគ្រាប់បាល់ច្រើនជាងគេ ក្នុង​ប្រវត្តិ​ជួប​គ្នា​ចំនួន​ ៧លើកចុងក្រោយ ដែលកម្ពុជា ធ្លាប់ឈ្នះម៉ាកាវ ៤លើក ស្មើ ១លើក និងចាញ់ ១លើក ។ ​និយាយពីប្រវត្តិឈ្នះរបស់ក្រុមគោព្រៃ  កម្ពុជាបានយកឈ្នះម៉ាកាវ ៣-១ ក្នុងជំនួបមិត្តភាព ឆ្នាំ​២០០៨​ មុនបន្ដយកឈ្នះ ២-១ ក្នុងជំនួបមិត្តភាពឆ្នាំ២០០៩ ហើយបន្ដយកឈ្នះ ៣-១ ម្ដង​ទៀត​ ក្នុងជំនួបមិត្តភាព ឆ្នាំ២០១១ គ្រាដែលជ័យជម្នះចុងក្រោយ គឺកម្ពុជា បានយកឈ្នះម៉ាកាវ ៣-០ ក្នុងវគ្គជម្រុះបឋម នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០១៨ មុនកម្ពុជា បន្ដជ័យជម្នះ ៤-០ លើក្រុមម៉ាកាវ កាលពីយប់មិញ ។



ម្យ៉ាងវិញទៀត នេះក៏ជាជ័យជម្នះលើកដំបូងរបស់ក្រុមជម្រើសជាតិកម្ពុជា(ក្រុមធំ) ក្រោយ​ការ​វិល​ត្រឡប់​មកដឹកនាំក្រុមគោព្រៃជាលើកទី២ ក្នុងនាមគ្រូបង្គោលរបស់លោក Felix Dalmas ​ផង​ដែរ ​បន្ទាប់ពីការប្រកួតដំបូង កាលពីខែមិថុនាកន្លងទៅ ក្រុមជម្រើសជាតិកម្ពុជា បាន​ចាញ់​ក្រុម​ភ្ញៀវ​បង់​ក្លាដែស ដោយលទ្ធផល ១-០ ក្នុងជំនួបមិត្តភាពអន្ដរជាតិ មុនប្រកួតស្មើក្រុមភ្ញៀវហុងកុង ១-១​ កាលពីថ្ងៃទី០៧ ខែកញ្ញាកន្លងទៅ នៅពហុកីឡដ្ឋានជាតិតែមួយគត់ ។

សូមបញ្ជាក់ថា ការប្រកួតមិត្តភាពអន្ដរជាតិ កំឡុង FIFA Day របស់ក្រុមជម្រើសជាតិកម្ពុជា គឺ​ដើម្បី​ត្រៀម​ខ្លួន សម្រាប់ការប្រកួតជម្រុះបឋមពានរង្វាន់បាល់ទាត់ពិភពលោក (2026 FIFA World Cup Asian Qualifiers) ដែលកម្ពុជា ត្រូវជួបក្រុមជម្រើសជាតិប៉ាគីស្ថាន នាខែក្រោយ ពោល​គឺជើងទី១ កម្ពុជា ត្រូវបើកទ្វារផ្ទះទទួលប៉ាគីស្ថាន នាថ្ងៃទី១២ ខែតុលា និងជើងទី២ កម្ពុជា ត្រូវ​ជួបប៉ាគីស្ថាន ក្រៅដីវិញ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខ ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        103
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        116
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm