Molly Carson បញ្ចប់ដំណើរឈ្នះជាប់គ្នារបស់ Rhiannan Iffland នៅការប្រកួត​លោតទឹក Cliff Diving

2023/09/12 05:24:54 pm        297

ការប៉ុនប៉ងចង់ឈ្នះការប្រកួតលោតទឹក Red Bull Cliff Diving ៧ ព្រឹត្តិការណ៍​ជាប់​គ្នា​របស់​កីឡាការិនី​អូស្រ្តាលី Rhiannan Iffland ត្រូវបានបញ្ចប់ហើយ ក្រោយកីឡាការិនីកាណាដា Molly Carson ​បានយកឈ្នះការប្រកួតនៅប្រទេសបូស្នៀ។

ព្រឹត្តិការណ៍ Cliff Diving World Series នៅប្រទេសបូស្នៀតែងតែត្រូវបានរៀបចំឡើងនៅទន្លេ Neretva ពោលគឺអ្នកចូលរួមប្រកួតទាំងអស់ត្រូវលោតពីលើស្ពានប្រវត្តិសាស្រ្ត Stari Most។

Molly Carson គឺជាអ្នកឈរលើគេនៅក្នុងតារាងការប្រកួតផ្នែកនារីក្រោយការលោតចំនួន ៤ លើក​ទទួលបានសរុប ៣៧៨.៦០ ពិន្ទុ តាមពីក្រោយដោយ Rhiannan Iffland មាន ៣៦១.៥ ពិន្ទុ ​និងលេខ ៣ កីឡាការិនីអាមេរិក Eleanor Smart។

យ៉ាងណាក្តីនៅក្នុងតារាងពិន្ទុរួមក្រោយប្រកួតបាន ៥ ព្រឹត្តិការណ៍រដូវកាលនេះ Rhiannan Iffland នៅឈរលើគេដដែលមានសរុប ៩៩០ ពិន្ទុ តាមពីក្រោយដោយ Molly Carson មាន ៨៦០ ពិន្ទុ និងលេខ ៣ កីឡាការិនីអូស្រ្តាលី Xantheia Pennisi។

ងាកមកការប្រកួតផ្នែកបុរសវិញ ជ័យជំនះបានទៅកីឡាករអេស្ប៉ាញ Carlos Gimeno ខណៈ​លេខ​ ២ បានទៅកីឡាកររ៉ូម៉ានី Catalin Preda និងលេខ ៣ កីឡាករអង់គ្លេស Aidan Hislop។

ក្នុងតារាងជើងឯកវិញ កីឡាកររ៉ូម៉ានី Constantine Popovici ដែលបានលេខ ៥ នៅបូស្នៀនេះ នៅ​តែឈរលើគេដដែលមានសរុប ៨៣២ ពិន្ទុ តាមពីក្រោយដោយ Aidan Hislop មាន ៦៩៩ និង លេខ ៣ Carlos Gimeno។

ជុំទី ៦ Red Bull Cliff Diving World Series នឹងធ្វើ​ដំណើរ​ទៅ​ប្រទេស​នូវែស៊ីឡង់​ដែ​ល​ជា​ជុំ​ចុង​ក្រោយ​៕​ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        110
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm