ពូលA នៃពាន Hun Sen Cup នឹងប្រកួតបង្គ្រប់កិច្ចស្អែក ឯបាត់ដំបង ត្រូវការឈ្នះ ដើម្បីអ៊ុតកៅអីវគ្គបន្ដ

2023/09/12 05:53:18 pm        435

ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup លើកទី១៧ ថ្នាក់ខេត្ត ឆ្នាំ២០២៣ នឹង​បន្ដការប្រកួតនាថ្ងៃទី១៣ ខែកញ្ញានេះ បន្ទាប់ពីសម្រាករយៈពេល ២សប្ដាហ៍ ។ ជាមួយ​ការ​ត្រឡប់​មក​វិញនេះ គឺមាន ៣ប្រកួត ខណៈពូលA មាន ២ប្រកួត ដែលជាជំនួបបង្គ្រប់កិច្ច បន្ទាប់​ពី​រក​ឃើញ​បេក្ខភាពវគ្គបន្ដ ស្របពេលពូលC មាន ១ប្រកួត ដោយក្រុមយុវជនខេត្តបាត់ដំបង ត្រូវ​ជួប​ក្រុម​សូហ្វីយ៉ាប៉ៃលិន ។

សម្រាប់កម្មវិធីប្រកួតពូល A រួមមានក្រុមកំពតអេហ្វស៊ី ជួបខេត្តកំពង់ស្ពឺ បង្គ្រប់សប្ដាហ៍ទី១២ និង​ខេត្ត​ព្រះសីហនុ ជួបក្រុមភ្ញៀវភ្នំពេញហ្គាឡាក់ស៊ី បង្គ្រប់សប្ដាហ៍ទី១៦ ។ ជាការ​ពិត​ពូល​A ​បាន​រក​ឃើញ​ក្រុម​ឡើងវគ្គ ៨ក្រុមចុងក្រោយហើយ គឺក្រុមភ្នំពេញហ្គាឡាក់ស៊ី ឈរលេខ១ និង​ខេត្ត​ព្រះសីហនុ ​ឈរលេខ២ ។ ដូច្នេះទោះបីលទ្ធផលចុងក្រោយស្អែកនេះយ៉ាងណា ក៏គ្មាន​ការ​ប្រែប្រួល​នោះ​ដែរ លើកលែងជំនួបរវាងកំពតអេហ្វស៊ី និងខេត្តកំពង់ស្ពឺ ដែលក្រុមឈ្នះ នឹង​ត្រូវ​ឈរ​លេខ​៣ ក្នុងពូល ។



ដោយឡែកជំនួបបង្គ្រប់សប្ដាហ៍ទី១៧ រវាងក្រុមយុវជនបាត់ដំបង និងក្រុមសូហ្វីយ៉ាប៉ៃលិន គឺ​ជា​ជំនួប​ដ៏​សំខាន់ ដែលក្រុមភ្ញៀវបាត់ដំបង ត្រូវការជ័យជម្នះ ដើម្បី​មាន​ឱកាស​ចាំ​អ៊ុត​ដំណើរ​ឆ្ពោះ​ទៅ​វគ្គ​បន្ដ​ ដ្បិតបច្ចុប្បន្នក្រុមយុវជនបាត់ដំបង មាន ១១ពិន្ទុ ប្រទាញប្រទុងជាមួយក្រុមឈើតុំ-ខេត្ត​ពោធិ៍សាត់ ដែលមាន ១២ពិន្ទុ និងនៅសល់ ១ប្រកួតក្នុងដៃដូចគ្នា ។ ប៉ុន្ដែ​ករណី​បើការ​ប្រកួត​បញ្ចប់​ពូល បាត់ដំបង ធ្វើពុំបានល្អទេនោះ ពួកគេនឹងត្រូវប្រឈមរបូតឱកាសឡើងវគ្គ ៨ក្រុម​ចុង​ក្រោយ​តែ​ម្ដង។

គួរដឹងថា ការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ឆ្នាំនេះ បាន​ចាប់​ផ្ដើម​ការ​ប្រកួត​ជម្រុះ​តាមពូល កាលពីចុងខែមីនា ឆ្នាំ២០២៣ មានបេក្ខភាព ២០ក្រុមចូលរួម និងបែងចែកជា ៤​ពូល ក្នុងមួយពូលមាន ៥ក្រុម ដើម្បីធ្វើការប្រកួតសន្សំពិន្ទុ និងចម្រាញ់បានក្រុមខ្លាំង ២​ក្រុម​ក្នុងមួយ​ពូលឡើងទៅវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីធ្វើការប្រកួតចំនួន ២ជុំ៕ អត្ថបទ លី ឈុនឡា

 

 

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        55
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        72
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        173

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm