រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រTu-22m3 ចំនួន២គ្រឿងរបស់ខ្លួន បានបង្ហាញការហោះហើរតាមផែនការជាទម្លាប់ នៅលើដែនទឹកអន្តរជាតិនៃសមុទ្របាល់ទិក។
ក្រសួងបាននិយាយថា យន្តហោះប្រយុទ្ធ Su-35 បានហោះអមយន្តហោះទម្លាក់គ្រាប់បែក។ ការហោះហើរមានរយៈពេល៥ម៉ោង។ បេសកដែលត្រូវបានបង្ហាញស្របទៅតាមបទបញ្ញតិអន្តរជាតិនៃការប្រើប្រាស់ដែនអាកាស។
យោងតាមក្រសួងការពារជាតិរបស់ប្រទេសនេះបានឲ្យដឹងថាកាលពីខែសីហារ យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី បានហោះហើរលើដែនទឹកអព្យាក្រិតនៃមហាសមុទ្រអាកទិក និងសមុទ្របាល់ទិក ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះទម្លាក់គ្រាប់បែក Tu-22M3 និងអាកាសយានបំពាក់មីស៊ីលយុទ្ធសាស្ត្រTu-160 និងTu-95MS បានធ្វើការហោះហើរតាមផែនការនៅក្នុងដែនអាកាស លើដែនទឹកអព្យាក្រិត នៅសមុទ្របាល់ទិក សមុទ្របារ៉ែន ន័រវ៉េស ស៊ីប៊ីរីខាងកើត Chukchi, Beaufort និងមហាសមុទ្រអាកទិក៕

