ភាគីនិយោជកប្រាប់ហេតុផល អំពីការបន្ថែមប្រាក់ឈ្នួលអប្បបរមាបានត្រឹម ១,៥ ដុល្លារ

2023/09/12 06:15:30 pm        639

ភ្នំពេញ៖ អនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ តំណាងឲ្យភាគីនិយោជក បានថ្លែងថា យោងលក្ខណៈវិនិច្ឆ័យទាំង ៧ ចំណុច ភាគីនិយោជកមានលទ្ធភាព​ក្នុងការដំឡើងប្រាក់​ឈ្នួលអប្បបរមាទេសម្រាប់ឆ្នាំ២០២៤ បានត្រឹម ១,៥ ដុល្លារ​ ដោយសារភាពប្រកួតប្រជែង​ តម្រូវការ និងបញ្ហាប្រឈមនានា ក្នុងវិស័យកាត់ដេរ។

ឧកញ៉ាបណ្ឌិត ណាង សុធី អនុប្រធានសហព័ន្ធនិយោជក ​និងសមាគមពាណិជ្ជកម្មកម្ពុជា និង​ជាអនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ កាលពីរសៀលថ្ងៃទី១១ ខែកញ្ញាកន្លងទៅ ​បានមានប្រសាសន៍ថា ​ជាជំហររបស់និយោជកបានដំឡើងបន្ថែមដល់ ២០១,៥០ដុល្លារ ដើម្បីឲ្យឈានទៅឆាប់ត្រូវគ្នា ដោយសំណូមភាគីសហជីពរកតួលេខមួយដូចគ្នា។ ប៉ុន្តែភាគីសហជីពមិនទាន់ដាក់តួលេខថ្មី។

លោកបានបន្តថា ក្នុងនោះ ដោយសារសហជីពនៅមិនទាន់មានការដាក់តួលេខថ្មី រដ្ឋមន្ត្រី​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​បានស្នើសុំរក្សាតួលេខចាស់ដដែល ​ដោយឲ្យភាគីទាំងពីរ ថយទៅពិភាក្សាគ្នារកតួលេខរួមសម្រាប់ដាក់នៅក្នុងកិច្ចប្រជុំនៅថ្ងៃទី១៨​ ខែកញ្ញាខាងមុខ ។

លោកអនុប្រធាន បានបញ្ជាក់ជាថ្មីថា តាមលក្ខណៈបច្ចេកទេស និយោជកមិនមានលទ្ធភាព​ដំឡើងជូនទេ។ ប៉ុន្តែដោយសារ​សម្ដេចធិបតី ហ៊ុន ម៉ាណែត តិចឬច្រើន ត្រូវតែជួយ​ក៏បានឈាន​ទៅ​ដល់ការឯកភាពគ្នាដំឡើងទៅតាមតួលេខមួយដែលអាចមានលទ្ធភាពធ្វើទៅបាន។ លោកសង្ឃឹមនាកិច្ចប្រជុំលើកក្រោយនឹងមានតួលេខថ្មី ហើយភាគីនិយោជកក៏នឹងមានតួលេខថ្មីដែរ ដើម្បីឲ្យមានបម្រែបម្រួលទាំងអស់គ្នា។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ​និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា គិតត្រឹមកិច្ចប្រជុំថ្ងៃ​ម្សិលមិញ​ភាគីតំណាងនិយោជកនៅតែរក្សាតួលេខ ១ដុល្លារ និងតំណាង​សហជីពរក្សាតួលេខ​១៥ដុល្លារដដែល ​ទៅលើប្រាក់ឈ្នួលកម្មករបច្ចុប្បន្ន​ ២០០ដុល្លារ ក្នុងមួយខែ។ ឯកឧត្តម បញ្ជាក់ថា មូលហេតុដែលភាគីនិយោជក ​និងភាគីសហជីព ​មានតួលេខខុសគ្នាឆ្ងាយនេះ ដោយ​សារភាគីនីមួយៗ​ឈរលើលក្ខណៈវិនិច្ឆ័យទាំង៧​ចំណុចរៀងៗខ្លួន ដោយភាគីសហជីពផ្តោត​លើ​អតិផរណាធ្វើឲ្យកម្មករចំណាយច្រើន​ ចំណូលធ្លាក់ចុះ និងភាគីនិយោជក​ផ្តោតទៅលើភាព​ប្រកួត​ប្រជែង តម្រូវការមានការថយចុះ ​និងបញ្ហាប្រឈមនៅក្នុងវិស័យ។

សូមជម្រាបថា ពាក់ព័ន្ធកិច្ចចរចាប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែក​វិស័យកាត់ដេរ​សម្រាប់ឆ្នាំ២០២៤ ភាគីទាំងអស់ ​បានឯកភាពគ្នាកំណត់ប្រជុំលឿន​ជាងការកំណត់ ពោល​នឹងខិតខំបញ្ចប់នៅថ្ងៃទី២៨ ខែកញ្ញា​ ឆ្នាំ២០២៣ខាងមុខនេះ ​ដែលតាមគម្រោងបញ្ចប់នៅថ្ងៃទី២ ខែតុលា៕អត្ថបទឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        111
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        100
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz

2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm