ក្រសួងអប់រំ៖ ការប្រព្រឹត្តិខុសឆ្គងពេលប្រឡងបាក់ឌុប បេក្ខជនអាចធ្លាក់ដោយស្វ័យប្រវត្តិ និងជាប់ពន្ធនាគារ

2023/09/12 06:26:38 pm        615

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញបទប្បញ្ញត្តិ ​និងកម្រិតវិន័យយ៉ាងតឹងរឹង​សម្រាប់​ការប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ក្នុងឆ្នាំនេះ។

ខណៈការកម្រិតវិន័យនេះគឺអាចឈានដល់ការធ្លាក់ដោយស្វ័យ​ប្រវត្តិដោយគ្មានសិទ្ធិប្រឡង​២ឆ្នាំបន្ទាប់ និងអាចឈានទៅ​ជាប់​ពន្ធនាគារថែមទៀត​ក្នុងករណីប្រព្រឹត្តិអំពើ​សូកប៉ាន់​ក្នុងការប្រឡង។

ក្រសួងអប់រំ យុវជន និងកីឡា ក្នុងឆ្នាំ ២០២៣ បានកំណត់កាលបរិច្ឆេទយកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ សម្រាប់​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។​ មុនការប្រឡងចូលមកដល់ ក្រសួងអប់រំ ​បានផ្សព្វផ្សាយនូវរាល់បទបញ្ញត្តិ កម្រិតវិន័យ ក៏ដូចជាអ្វីដែលបេក្ខជនត្រូវធ្វើ និងមិនត្រូវធ្វើជាដាច់ខាតក្នុងមណ្ឌលប្រឡង។ កម្រិតវិន័យក្នុងការប្រឡង ធ្ងន់ធ្ងរបំផុត គឺឈានដល់ការជាប់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំក្នុងករណីសូកប៉ាន់។

ករណីសូកប៉ាន់វិញ ត្រូវបានក្រសួងអប់រំ ចាត់ទុកជាករណីធ្ងន់ធ្ងរបំផុតសម្រាប់ការប្រឡង។ ក្រសួងអប់រំ លើកឡើងថា បទសូកប៉ាន់ តាមមាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ គឺផ្តន្ទាទោសដាក់​ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ ឆ្នាំ ចំពោះបុគ្គលណា ​ដោយគ្មានសិទ្ធិដោយផ្ទាល់ ឬប្រយោល ប្រគល់អំណោយ ​ឬជំនូនធ្វើការសន្យាជាមួយ ឬផ្ដល់អត្ថប្រយោជន៍អ្វីមួយ​ដល់អ្នករាជការ​សាធារណៈ ឬពលរដ្ឋទទួលអាណត្តិ​សាធារណៈដោយការបោះឆ្នោត ដើម្បីឱ្យអ្នករាជការ ឬពលរដ្ឋនោះ។

ក្រសួងអបប់រំក៏បានកំណត់ដែរថា ការយកអាវុធជាតិផ្ទុះចូលក្នុងមណ្ឌលប្រឡង ការឱ្យអ្នកដទៃមក​ប្រឡងជំនួស ​ការធ្វើឱ្យខូចសម្ភារក្នុងបន្ទប់ប្រឡង និងខូចខាតបន្ទប់ប្រឡងដោយចេតនា ការមិន​អនុវត្តតាមការណែនាំរបស់គណៈមេប្រយោគ ​ឬអ្នកមានសមត្ថកិច្ចក្នុងមណ្ឌលប្រឡង ឬអ្នកមានសមត្ថកិច្ចត្រួតពិនិត្យការប្រឡង ​គឺបេក្ខជននោះនឹងធ្លាក់ដោយស្វ័យប្រវត្ត និងផ្អាកមិនឱ្យប្រឡងពីរឆ្នាំបន្ទាប់។ ករណីចាំបាច់បេក្ខជននោះ នឹងត្រូវបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដោះស្រាយទៅតាមច្បាប់។

បទបញ្ញត្តិ និងកម្រិតវិន័យចំពោះបេក្ខជនក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក៏បានបញ្ជាក់ថែមលើកម្រិតវិន័យផ្សេងទៀត ​ចំពោះការប្រព្រឹត្តិឆ្គងរបស់​បេក្ខជនប្រឡងផងដែរ។ បេក្ខជនដែលលួចចម្លងគឺត្រូវបញ្ឈប់មិនឱ្យប្រឡងបន្តទៀត​ និងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ។

ចំពោះករណីដែលបេក្ខជនបង្កើតសកម្មភាពធ្វើឱ្យខូចសណ្ដាប់ធ្នាប់រៀបរៀបរយនៃការប្រឡង និង​ប៉ះពាល់លកិត្តិយសគណៈមេប្រយោគ ក្នុងកម្រិតវិន័យថា្នក់ទី១ គឺមិនអនុញ្ញាតឱ្យចូលប្រឡង និងកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ។

ក្នុងកម្រិតវិន័យថ្នាក់ទី២វិញ គឺកំណត់ឱ្យបបេក្ខជនធ្លាក់ដោយស្វ័យប្រវត្តិ និងផ្អាកមិនឱ្យប្រឡង​មួយឆ្នាំ​បន្ទាប់ថែមទៀត៕អត្ថបទ៖ គឹមហុក   

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        69
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        162
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm