ពាន Svay Rieng Cup U18 រកឃើញបេក្ខភាពវគ្គបន្ដបណ្ដើរៗ ក្រោយចប់សប្ដាហ៍ទី៤

2023/09/12 06:36:10 pm        860

ការប្រកួតបាលទាត់ពានរង្វាន់ស្វាយរៀងខាប់យុវជនអាយុក្រោម ១៨ឆ្នាំ(Svay Rieng Cup U18) លើកទី១ ឆ្នាំ២០២៣ បានបញ្ចប់ការប្រកួតជម្រុះក្នុងពូល សប្ដាហ៍ទី៤ ហើយ ហើយ​ក៏បាន​រកឃើញបេក្ខភាពវគ្គបន្ដជាបណ្ដើរៗផងដែរ ។

ចំពោះលទ្ធផលការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី៤ កាលពីចុងសប្ដាហ៍កន្លងទៅ នៅ​ក្នុង​ពូល​A ក្រុម​យុវជនសាមគ្គី បានបន្ដយកឈ្នះក្រុម Rainbow FC ដោយលទ្ធផល ៣-១ គ្រា​ដែល​ក្រុម​ត្រកួន​ទែក បានយកឈ្នះក្រុម ស.ស.យ.ក ឃុំស្វាយតាយាន ៣-០ ។ ជ័យជម្នះនេះ នាំ​ឲ្យ​ក្រុម​យុវជន​សាមគ្គី កក់កៅអីវគ្គបន្ដ ក្រោយឈ្នះ ៣ប្រកួតជាប់គ្នា រកបាន ៩ពិន្ទុពេញ ខណៈ​ក្រុម​យុវជន​ត្រកួន​ទែក ឈរលេខ២ រកបាន ៦ពិន្ទុ ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ២ និងចាញ់ ១ ។

ដោយឡែកពូល E វិញ ក្រុមយុវជនរមាសហែក បានបន្ដជ័យជម្នះលើក្រុមយុវជនគគីសោម ក្នុង​លទ្ធផល ៣-១ ខណៈក្រុមសាលាចំរើនសូនីតា ទទួលជ័យជម្នះដំបូង លើក្រុមយុវជនចុងព្រែង ដោយ​លទ្ធផល ៣-២ ។ លទ្ធផលនេះដែរ ធ្វើឲ្យក្រុមយុវជនរមាសហែក បន្ដឈរកំពូលតារាង ដោយ​រកបាន ៦ពិន្ទុពីជ័យជម្នះ ២ប្រកួតជាប់គ្នា គ្រាដែលក្រុមសាលាចំរើនសូនីតា មាន ៣ពិន្ទុ​ស្មើ​ក្រុមយុវជនគគីសោម ដែលឆ្លងកាត់ ២ប្រកួតឈ្នះ ១ និងចាញ់ ១ ដូចគ្នា ។

ចំណែកពូលF ក្រុម ស.ស.យ.ក ស្រុកកំពង់រោទិ៍ បានយកឈ្នះក្រុម ស.ស.យ.ក ស្រុក​ស្វាយទាប ​ដោយលទ្ធផល ៣-០ ។ នេះគឺជាជ័យជម្នះលើកទី២ ក្នុងពូល ដែលនាំឲ្យក្រុម ស.ស.យ.ក ស្រុកកំពង់រោទិ៍ ទទួលបានកៅអីវគ្គបន្ដ ខណៈក្រុម ស.ស.យ.ក ស្រុកស្វាយទាប ត្រូវ​ជួបក្រុមមិនទាន់ស្គាល់ជ័យជម្នះដូចគ្នា គឺក្រុមយុវជនបាទី ដើម្បីបញ្ចប់ពូលចុងសប្ដាហ៍ក្រោយ ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        153
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        151
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm