
ត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំសម្រេចបិទជាបណ្ដោះអាសន្ននូវការចេញចូលភូមិមួយស្ថិតក្នុងស្រុកមេមត់ចាប់ពីថ្ងៃនេះ ដោយថា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩។
ក្នុងសេចក្ដីសម្រេចចេញនៅថ្ងៃនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បញ្ជាក់ថា អាជ្ញាធរសម្រេចបិទភូមិលោ ស្ថិតក្នុងឃុំកំពាន់ ដោយហាមឃាត់ការធ្វើដំណើរចេញ ឬចូលរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី០៩ ខែមិថុនាខាងមុខនេះ។
រដ្ឋបាលខេត្តនេះ បញ្ជាក់បន្ថែមថា អាជ្ញាធរបានសម្រេចបែបនេះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៕