គ.ជ.ប ចែកលិខិតអញ្ជើញឲ្យពលរដ្ឋទៅពិនិត្យដើម្បីចុះឈ្មោះបោះឆ្នោតបានចំនួនជាង ៥ លាននាក់

2023/09/12 07:54:41 pm        457

ភ្នំពេញ៖ រយៈពេល១១ថ្ងៃ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចែកលិខិត​អញ្ជើញ​ឲ្យប្រជាពលរដ្ឋ ដើម្បីទៅពិនិត្យ ​និងចុះឈ្មោះបោះឆ្នោតបានចំនួនជាង ៥ លាននាក់។

ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា​ ដើម្បីឆ្ពោះទៅរកការធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជីឈ្មោះបោះឆ្នោត​ប្រចាំឆ្នាំ គ.ជ.ប ​បានរៀបចំដំណើរ​ការចែកលិខិតអញ្ជើញ​ជូន​ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត​អញ្ជើញទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោត​ចាប់ពីដើមខែតុលាតាមឃុំ-សង្កាត់ដែលខ្លួនរស់នៅ។

ឯកឧត្តម បញ្ជាក់ថា គិតចាប់ពីថ្ងៃទី១ ​ដល់ថ្ងៃទី១១ ខែកញ្ញាម្សិលមិញ​នេះ គ.ជ.ប បានចែកលិខិត​អញ្ជើញជូនប្រជាពលរដ្ឋជាង៥៧សែននាក់ ​ស្មើនឹងជិត៦០ភាគរយ បើធៀបនឹងចំនួន​ប្រជាពលរដ្ឋ​មានឈ្មោះក្នុងបញ្ជីជាង៩លាន៧សែននាក់។

ឯកឧត្តម បញ្ជាក់ថា ដំណើរការចែកលិខិតអញ្ជើញជូនប្រជាពលរដ្ឋនេះមានគោលបំណង​ឲ្យបងប្អូន​ប្រជាពលរដ្ឋគ្រប់អាយុ១៨ឆ្នាំ ឬប្រជាពលរដ្ឋបានផ្លាស់ទីលំនៅ​ទៅពិនិត្យឈ្មោះបោះឆ្នោត​ឲ្យ​បានគ្រប់ៗគ្នា ដើម្បីឲ្យការធ្វើបច្ចុប្បន្នភាព​បញ្ជីឈ្មោះបោះឆ្នោតប្រចាំឆ្នាំមានភាពត្រឹមត្រូវ និងប្រសិទ្ធភាព។

សូមជម្រាបថា ការចែកលិខិតអញ្ជើញប្រជាពលរដ្ឋមានរយៈពេល៣០ថ្ងៃ​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែកញ្ញា ​ខណៈការពិនិត្យបញ្ជីឈ្មោះ ​និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩​ ខែតុលា ឆ្នាំ២០២៣៕អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        67
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        98
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm