រុស្ស៊ី៖ ទីភ្នាក់ងាររុស្ស៊ីបានរាយការណ៍នៅថ្ងៃអង្គារ (១២ កញ្ញា) នេះថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Ural Airlines របស់រុស្ស៊ី ដែលមានមនុស្ស១៥៩នាក់នៅលើនោះ និងហោះហើរពីទីក្រុង Sochi ទៅកាន់ទីក្រុង Omsk បានចុះចតជាបន្ទាន់នៅក្នុងតំបន់ Novosibirsk ភាគខាងលិចតំបន់ស៊ីបេរី។
មិនទាន់មានរបាយការណ៍ភ្លាមៗអំពីអ្នករបួស ឬមូលហេតុនៃការចុះចតបន្ទាន់នេះនោះទេ។ ទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ីបានរាយការណ៍ថាមានមនុស្ស១៥៩នាក់នៅលើយន្តហោះ ប៉ុន្តែនៅមុននោះ សារព័ត៌មាន TASS បានរាយការណ៍ថា យន្តហោះនោះបានដឹកមនុស្ស១៥៦នាក់ប៉ុណ្ណោះ៕

