ប្រតិបត្តិកររោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា៖ ការបញ្ចេញទឹកសំណល់ដំណាក់កាលដំបូង បានបញ្ចប់ទាំងស្រុងហើយ

2023/09/12 10:14:12 pm        66

ជប៉ុន ៖ ប្រតិបត្តិកររបស់រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលរងការបំផ្លិចបំផ្លាញ បាននិយាយ កាលពីថ្ងៃចន្ទ (ទី១១ ខែកញ្ញា) ថា ខ្លួនបានបញ្ចប់សព្វគ្រប់ហើយ សម្រាប់ការបញ្ចេញទឹកវិទ្យុសកម្មដំណាក់ដំបូងពីរោងចក្រទៅក្នុងសមុទ្រដោយសុវត្ថិភាព ហើយនឹងត្រួតពិនិត្យ និងសម្អាតឧបករណ៍ មុនពេលចាប់ផ្តើមដំណាក់ទី២ ក្នុងរយៈពេល ២-៣សប្តាហ៍ទៀត។

សូមបញ្ជាក់ថា រោងចក្រ Fukushima Daiichi បានចាប់ផ្តើមបញ្ចេញទឹកសំណល់ ដែលត្រូវបានធ្វើប្រព្រឹត្តិកម្មហើយ និងដែលនៅសល់សារធាតុវិទ្យុសកម្មតិចតួចទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃទី២៤ ខែសីហា។ ទឹកនេះមានកាន់តែច្រើនឡើងៗ ចាប់តាំងពីរោងចក្រនេះ រងនូវការខូចខាតដោយសារគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ ក្នុងឆ្នាំ២០១១ ហើយការចាប់ផ្តើមបង្ហូរទឹកទាំងនេះ គឺជាគោលដៅដ៏សំខាន់មួយ ក្នុងការដកបន្ទុកដែលមិនប្រើប្រាស់ សម្រាប់រោងចក្រនេះ។

ការបញ្ចេញនេះ ដែលត្រូវបានគេរំពឹងថា នឹងបន្តអស់ជាច្រើនទស្សវត្សរ៍ រហូតដល់ការដកបន្ទុកសារធាតុមិនប្រើប្រាស់ ត្រូវបានបញ្ចប់ជាស្ថាពរនោះ ជួបប្រទះនឹងការតវ៉ាប្រឆាំងយ៉ាងខ្លាំងក្លាពីសំណាក់ក្រុមអ្នកនេសាទ និងប្រទេសជិតខាង។ ជាក់ស្ដែង ប្រទេសចិនបានហាមឃាត់ការនាំចូលអាហារសមុទ្រជប៉ុនទាំងអស់ ដើម្បីជាការឆ្លើយតប ដោយធ្វើឲ្យប៉ះពាល់ដល់អ្នកផលិត និងអ្នកនាំចេញ និងជំរុញឲ្យរដ្ឋាភិបាលជប៉ុនប្រមែប្រមូលដាក់ចេញនូវមូលនិធិសង្គ្រោះបន្ទាន់មួយ។ ដូចគ្នាដែរ ក្រុមនានា នៅប្រទេសកូរ៉េខាងត្បូង ក៏បានជំទាស់យ៉ាងខ្លាំង ដោយទាមទារឲ្យជប៉ុនបញ្ឈប់ការបង្ហូរនេះ។

អំឡុងពេលនៃការបញ្ចេញលើកដំបូងរយៈពេល ១៧ថ្ងៃនេះ ប្រតិបត្តិកររោងចក្រ គឺក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) បាននិយាយថា ខ្លួនបានបញ្ចេញទឹកដែលធ្វើប្រព្រឹត្តិកម្មហើយចំនួន ៧.៨០០តោនចេញពីធុងផ្ទុកចំនួន ១០ធុង។ ទឹកសំណល់វិទ្យុសកម្មប្រហែល ១.៣៤លានតោន ត្រូវបានរក្សាទុកនៅក្នុងធុងប្រហែល ១.០០០ធុង ក្នុងរោងចក្រនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        6
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        54
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm