តំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការមានចំនួន២៤ ជាមួយនឹងទុនជាង៨ពាន់លានដុល្លារ

2023/09/12 11:01:01 pm        389

ភ្នំពេញ៖ ប្រទេស​កម្ពុ​ជា​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពុង​ដំណើរការ​ចំនួន២៤ ដោយ​គិត​ចាប់​តាំងពី​ឆ្នាំ ​២០០៦ ដល់​ដំណាច់​ឆមាស​ទី​ ១ ឆ្នាំ​ ២០២៣ ​ជាមួយនឹង​ទុនវិនិយោគ​ជាង៨​ ពាន់​លាន​ដុល្លារ។ សកម្មភាព​ចម្បង​នៃតំបន់សេដ្ឋកិច្ច ​ផ្តោតលើផលិតកម្ម​ នៃ​វិស័យ​កាត់ដេរ​សំលៀកបំពាក់ ស្បែកជើង សម្ភារ​ធ្វើ​ដំ​ណើ​រ វិស័យ​គ្រឿង​បង្គុំ​រថយន្ត គ្រឿង​អេឡិចត្រូនិក​ រោងចក្រ​ផលិត​សម្បក​កង់ ឧស្សាហកម្ម​ដំឡើង​រថយន្ត និង​កង់​។

យោងតាម​របាយការណ៍​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​ក្នុងចំណោម​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង ២៤ គឺ​មាន​រោង​​ចក្រ​/​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នោះ​រហូតដល់ ​៦៥៥​ គម្រោង ដែល​ស្មើ​ទុន​វិនិយោគ​ប្រមាណ ៨,១​ ពាន់​លាន​ដុល្លារ​។ ការនាំចេញ​ចាប់ពី​ឆ្នាំ ​២០១១ រហូតដល់​ខែមិថុនា ​ឆ្នាំ​ ២០២៣ មាន​ប្រមាណ ២៥,៧​ ពាន់​លាន​ដុល្លារ ​និងបង្កើត​ការងារ​បាន ១៧៤ ​ពាន់​កន្លែង​។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ CDC ​បានលើកឡើង​ក្នុង​វេទិកា​មួយ​កាល​ពីពេលថ្មីៗនេះ​ថា ចាប់​តាំងពី​រដ្ឋាភិបាល​កម្ពុជា​ផ្ដួចផ្ដើម​ឱ្យ​មាន​ការ​តាក់តែង​បទប្បញ្ញត្តិ និង​ច្បាប់ តាំងពី​ឆ្នាំ​ ២០០៥​ មកគិត​ត្រឹម​ដំណាច់ខែ​មិថុនា ឆ្នាំ​ ២០២៣ កម្ពុ​ជា​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពុង​ដំណើរការ​ចំនួន ២៤​។​

លោក ​បន្តថា តំបន់​សេដ្ឋកិច្ច​ពិសេស​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចកម្ពុជា ការ​ធ្វើ​ពិពិធ​កម្ម​ឧស្សាហកម្ម និង​ការ​ធ្វើ​ពិពិធកម្ម​ប្រភព​ទុន​វិនិយោគ​ពី​ប្រទេស​នានា​។ វិស័យ​ផលិតកម្ម​សំលៀកបំពាក់ ស្បែកជើង​ និង​សម្ភារ​ធ្វើដំណើរ ​មាន​ប្រមាណ​ជាង ៩០ ​ភាគរយ​ដែល​បាន​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​។

របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា បង្ហាញថា ​គិត​ត្រឹម​ចុងឆ្នាំ ​២០២១ ​ការវិនិយោគ​ផ្ទាល់​បរទេស​នៅ​កម្ពុជា មាន​ទឹកប្រាក់​សរុប ៤១ ​ពាន់​លាន​ដុល្លារ ​កើនឡើង ១១,២​ ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២០​។

ក្នុងនោះ​វិស័យ​ហិរញ្ញវត្ថុ ៩,៤​ ពាន់​លាន​ដុល្លារ ស្មើ ២២,៩​ ភាគរយ​, កម្មន្តសាល​ ៨,៥​ ពាន់​លាន​ដុល្លារ ស្មើ ២០,៨​ ភាគ​រយ​, អចលនទ្រព្យ ៤,៩ ​ពាន់​លាន​ដុ​ល្លារ ស្មើ ១២​ ភាគរយ​, សណ្ឋាគារ ​និង​ភោជនីយដ្ឋាន ៤,៤​ ពាន់​លាន​ដុល្លារ ស្មើ ១០,៧ ​ភាគរយ​, កសិកម្ម​ ៤,២​ លាន​ដុល្លារ ស្មើ ១០,៣​ ភាគរយ​, អគ្គិសនី ២,៦ ​ពាន់​លាន​ដុល្លារ ស្មើ ៦,២ ​ភាគរយ​, ​សំណង់ ១,៦ ​ពាន់​លាន​ដុល្លារ ស្មើ​ ៤,១​ ភាគរយ ​និង​ផ្នែក​ផ្សេងៗ ៥,៣ ​ពាន់​លាន​ដុល្លារ ស្មើនឹង ១៣​ ភាគរយ​៕អត្ថបទ៖ វណ្ណៈ



អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        156
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        137
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm