
អ្នកនាំពាក្យរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Matthew Miller ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១១ ខែកញ្ញាថា សហរដ្ឋអាមេរិកនឹងតាមដានយ៉ាងដិតដល់នូវលទ្ធផលនៃកិច្ចប្រជុំដែលបានគ្រោងទុករវាងមេដឹកនាំនៃសហព័ន្ធរុស្ស៊ី និងកូរ៉េខាងជើង ហើយ «នឹងមិនស្ទាក់ស្ទើរ» ក្នុងការដាក់ទណ្ឌកម្មថ្មី «ប្រសិនបើប្រទេសទាំងពីរប្រព្រឹត្តបំពានលើការរឹតបន្តឹងការបញ្ជូនអាវុធនោះ។
លោក Miller បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តរបស់លោកពូទីនក្នុងការស្វែងរកជំនួយយោធាពីកូរ៉េខាងជើង មានន័យថា៖«គាត់កំពុងមានបញ្ហាក្នុងការទ្រទ្រង់កិច្ចខិតខំប្រឹងប្រែងផ្នែកយោធា»។
លោកប្រធានាធិបតី ពូទីន បានចាប់ផ្តើមសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែនជាមួយនឹងការឈ្លានពានពេញទំហឹងជាមួយនឹងក្តីសុបិននៃការស្ដារឡើងវិញនូវភាពរុងរឿងរបស់ចក្រភពរុស្ស៊ី។ លោក Miller បាននិយាយថា «ក្តីសង្ឃឹមនិងការរំពឹងទុករបស់គាត់ បានបរាជ័យ ហើយវានឹងបន្តបរាជ័យ។ លើសពីនេះទៀតនោះ ខ្ញុំគិតថា គ្មានភ័ស្តុតាងណាដែលល្អជាងពេលនេះទេ មួយឆ្នាំកន្លះក្រោយមក មិនត្រឹមតែគាត់បរាជ័យក្នុងការសម្រេចគោលដៅរបស់គាត់នៅលើសមរភូមិប៉ុណ្ណោះទេ ប៉ុន្តែអ្នកឃើញគាត់ធ្វើធ្វើដំណើរឆ្លងកាត់ប្រទេសរបស់គាត់ ដោយកាន់មួកនៅក្នុងដៃ ដើម្បីអង្វរ លោក គីម ជុងអ៊ុនឲ្យជួយផ្នែកយោធា។
នៅនិទាឃរដូវឆ្នាំ២០២៣ ទីក្រុងមូស្គូ បានចូលទៅទីក្រុងព្យុងយ៉ាងជាមួយនឹងការផ្តល់ស្បៀងអាហារជាថ្នូរនឹងអាវុធ។