
ប្រទេសអេត្យូពី បានបញ្ចប់ដំណាក់កាលទី ៤ និងជាដំណាក់កាលផ្តាច់ព្រ័ត្រនៃការបំពេញសំណុំបែបបទរបស់ពួកគេ សម្រាប់អាងស្តុកទឹកដែលប្រើប្រាស់សម្រាប់រោងចក្រថាមពលវារីអគ្គិសនីដ៏ធំបំផុតរបស់ខ្លួន នៅលើដងទន្លេនីលខៀវ គឺជាគម្រោងមួយដែលអេហ្ស៊ីប និងស៊ូដង់ បានជំទាស់ជាយូរមកហើយ ។
សំណង់ទំនប់វារីអគ្គសិនី Grand Ethiopian Renaissance Dam (GERD) តម្លៃ ៤ពាន់លានដុល្លារ បានចាប់ផ្តើមកាលពីឆ្នាំ ២០១១ ហើយប្រទេសអេត្យូពី យល់ឃើញថា គម្រោងមួយនេះ ចាំបាច់ខ្លាំងចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ពួកគេ ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសអេហ្ស៊ីប និងប្រទេសស៊ូដង់ បានចាត់ទុកថា គម្រោងមួយនេះ គំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការផ្គត់ផ្គង់ទឹកដ៏ចាំបាច់របស់ពួកគេ ។
ជាមួយនឹងសមត្ថភាពផ្តល់ថាមពលច្រើនជាង ៦ពាន់មេហ្គាវ៉ាត់ ប្រទេសអេត្យូពី យល់ឃើញថា គម្រោងទំនប់វារីអគ្គិសនី GERD នឹងធ្វើឲ្យពួកគេក្លាយជាប្រទេសនាំចេញថាមពលធំបំផុតនៅអាហ្វ្រិក៕
