
ប្រាក់យ័នរបស់ចិន បានឡើងថ្លៃខ្ពស់ខ្លាំងជាថ្មីម្ដងទៀត កាលពីថ្ងៃចន្ទ(ទី១១ ខែកញ្ញា) ខណៈដែលអាជ្ញាធរហិរញ្ញវត្ថុចិន បានសង្កត់ធ្ងន់ពីការត្រៀមខ្លួន ក្នុងការចាត់វិធានប្រកបដោយប្រសិទ្ធភាព ដើម្បីរក្សាអត្រាប្តូរប្រាក់របស់ខ្លួនឲ្យមានស្ថិរភាព។
ទាំងរូបិយប័ណ្ណនៅក្នុងស្រុក និងក្រៅស្រុក បានហក់ឡើងដល់ទៅ ៦០០ភាគរយ អំឡុងពេលជួញដូរ ហើយអត្រាស្មើគ្នាកណ្តាលរបស់ប្រាក់យ័ន ឡើងបាន ២ភាគរយ គឺឡើងដល់ ៧,២១៤៨យន់ ក្នុង ១ដុល្លារដុល្លារអាមេរិក នៅថ្ងៃចន្ទ។ នេះបើយោងតាមប្រព័ន្ធពាណិជ្ជកម្មរូបិយប័ណ្ណបរទេសរបស់ចិន។
ក្រុមអ្នកវិភាគបាននិយាយថា ការបន្តអត្រាការប្រាក់ផ្ទុយគ្នា រវាងប្រទេសចិន និងសហរដ្ឋអាមេរិក ក៏ដូចជាការកើនឡើងនៃតម្រូវការប្តូរប្រាក់បរទេស ដូចជាការធ្វើដំណើរឆ្លងព្រំដែន និងការសិក្សានៅក្រៅប្រទេស បានផ្ដល់សម្ពាធដល់អត្រាប្តូរប្រាក់យន់ នាពេលថ្មីៗនេះ។
ស្ថាប័នគ្រប់គ្រងការប្តូរប្រាក់បរទេសរបស់ប្រទេសនេះ បានឲ្យដឹងកាលពីថ្ងៃចន្ទថា សេដ្ឋកិច្ចចិន កំពុងប្រមូលផ្តុំសន្ទុះ ដើម្បីស្ទុះងើបឡើងវិញ បន្ទាប់ពីមាននូវគោលនយោបាយគាំទ្រជាបន្តបន្ទាប់ ដែលនឹងពង្រឹងស្ថិរភាពនៃអត្រាប្តូរប្រាក់យ័ន។ យោងតាមធនាគារប្រជាជនចិន ដែលជាធនាគារកណ្តាលរបស់ប្រទេស កាលពីថ្ងៃចន្ទ បានឲ្យដឹងដា ប្រទេសចិនមានសមត្ថភាព ទំនុកចិត្ត និងលក្ខខណ្ឌ ក្នុងការបន្តរក្សាអត្រាប្តូរប្រាក់របស់ខ្លួនជាមូលដ្ឋាន៕