[UPDATE] ចំនួនអ្នកស្លាប់ដោយទឹកជំនន់នៅលីប៊ី កើនឡើងជាង ៥.៣០០នាក់ និងរាប់ពាន់នាក់បាត់ខ្លួន

2023/09/13 02:45:03 pm        499

មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃអង្គារបន្ទាប់ពីចុះពិនិត្យតំបន់ដែលត្រូវបានបំផ្លាញថា ក្រុម​មន្ត្រី​នៅ​ប្រទេស​លីប៊ី​ភាគខាងកើត បានស្រង់យកសាកសពជនរងគ្រោះជាង ១.០០០នាក់ ពី​កម្ទេច​កម្ទី​នៅ​ទី​ក្រុងឆ្នេរ ដែលបានជន់លិចដោយទឹកជំនន់ដ៏មហន្តរាយ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ និយាយថា ចំនួនអ្នកស្លាប់ បានកើនលើសពី៥.៣០០នាក់ ដែល​បាន​ស្លាប់​នៅ​ក្នុងទីក្រុង Derna តែមួយដោយសារទឹកជំនន់វាយបោកបក់ដោយព្យុះ Daniel ពីសមុទ្រ​ម៉េឌីទែរ៉ាណេ។

លោក Tamer Ramadan បេសកជនពិសេសប្រចាំប្រទេសលីប៊ី របស់​សហព័ន្ធ​អន្តរជាតិ​នៃ​កាក​បាទ​ក្រហម និង​សមាគមអឌ្ឍន៍ចន្ទក្រហម កាលពីពេលមុនបាននិយាយថា មនុស្ស ១ម៉ឺននាក់​បាន​បាត់​ខ្លួនបន្ទាប់ពីទឹកជំនន់ពុំធ្លាប់មានពីមុនមក។ និយាយ​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន​ក្នុង​សន្និសីទ​អង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ តាមរយៈសន្និសីទវីដេអូពីប្រទេសទុយនីស៊ី លោក​បាន​និយាយថា ចំនួនអ្នកស្លាប់មានទំហំធំ ហើយត្រូវបានរំពឹងថា ឈាន​ដល់​រាប់​ពាន់​នាក់​នៅ​ពេល​ប៉ុន្មានថ្ងៃខាងមុខ។ ប្រធានអង្គការ Japan Chapagain បាន​និយាយ​នៅ​លើ​បណ្តាញ​ផ្សព្វ​ផ្សាយ​សង្គមថា អ្នកស្ម័គ្រ​ចិត្ត​សហព័ន្ធ​អន្តរជាតិ នៃ​កាក​បាទ​ក្រហម​ និង​សមាគម​អឌ្ឍន៍​ចន្ទ​ក្រហម​បាន​ស្លាប់ខណៈជួយជនរងគ្រោះដោយទឹកជំនន់។

ទីភ្នាក់សារព័ត៌មានរ៉យទ័បានដកស្រង់សម្តីលោក Hichem Chkiouat រដ្ឋមន្ត្រី​អាកាសចរណ៍​ស៊ីវិល និងជាសមាជិកគណៈកម្មាធិការសង្គ្រោះបន្ទាន់ សម្រាប់​រដ្ឋបាល​នៅ​ប្រទេស​លីប៊ី​ភាគ​ខាង​កើត​ និយាយក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា «ខ្ញុំបានត្រលប់មកពីទីក្រុង Derna។ វាពិត​ជា​មហន្តរាយ​ខ្លាំង​។ សាកសពមាននៅគ្រប់ទីកន្លែង នៅក្នុងសមុទ្រ នៅតាមជ្រលងភ្នំ និង​នៅ​ក្រោម​អគារ​៕ អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        10
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        12
ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm        9

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm