[UPDATE] ចំនួនអ្នកស្លាប់ឡើងដល់ជិត ៣.០០០នាក់ ក្រោយគ្រោះរញ្ជួយដីដ៏មហន្តរាយ នៅប្រទេសម៉ារ៉ុក ខណៈក្ដីសង្ឃឹមការស្វែងរកអ្នកនៅមានជីវិតកាន់តែតិច

2023/09/13 03:47:28 pm        439

អ្នកនៅរស់រានមានជីវិតពីការរញ្ជួយដីក្នុងប្រទេសម៉ារ៉ុក បានតស៊ូស្នាក់នៅក្នុង​ទីជម្រក​បណ្ដោះ​អាសន្ន​កាល​ពីថ្ងៃអង្គារ បន្ទាប់ពីការរស់នៅកណ្ដាលវាលឈានដល់យប់ទី៤ ខណៈ​ដែល​ក្រុម​អ្នក​ភូមិ​នៅ​ក្នុងតំបន់ភ្នំរងគ្រោះមហន្តរាយនេះ បានត្អូញត្អែរ​ថា​ ពួក​គេ​ពុំ​ទទួល​បាន​ជំនួយ​ពី​ក្រុម​អាជ្ញាធរ​ឡើយ​។ 

ទូរទស្សន៍រដ្ឋបានរាយការណ៍ថា ចំនួនអ្នកស្លាប់ពីគ្រោះរញ្ជួយដីកម្រិត៦,៨ រ៉ិចទ័រ ដែល​បាន​អង្រួន​តំបន់​ភ្នំ High Atlas កាលពីល្ងាចថ្ងៃសុក្រទី៨ខែកញ្ញា សប្ដាហ៍មុន បានហក់​ឡើង​ដល់​២.៩០១​នាក់​ ខណៈចំនួនអ្នករបួសមានច្រើនជាង២ដង រហូតដល់ ៥,៥៣០នាក់ ខណៈ​ក្ដី​សង្ឃឹម​នៃ​ការ​ស្វែង​រក​អ្នក​នៅមានជីវិតមានកាន់តែតិចទៅ។  

នេះ គឺជាគ្រោះរញ្ជួយ​ដីដ៏ធ្ងន់ធ្ងរ​បំផុត​របស់​ប្រទេស​នៅ​តំបន់​អាហ្វ្រិក​ខាង​ជើង​មួយ​នេះ​ចាប់​តាំង​ពី​ឆ្នាំ​១៩៦០ និង ជាការរញ្ជួយដីដ៏មានឥទ្ធិពលបំផុតក្នុងរយៈពេលជាងមួយសតវត្សរ៍មកនេះ ។ 

ក្រុម​អ្នកសង្រ្គោះ មកពីប្រទេសអេស្ប៉ាញ ចក្រភពអង់គ្លេស និងកាតា កំពុង​ជួយ​ដល់​ក្រុម​សង្រ្គោះ​រ​បស់ប្រទេសម៉ារ៉ុក ខណៈដែលប្រទេសអ៊ីតាលី បែលហ្ស៊ិក បារាំង និង​អាល្លឺម៉ង់​និយាយថា​ការ​ស្នើសុំផ្ដល់ជំនួយរបស់ខ្លួនមិនទាន់ត្រូវបានអនុញ្ញាតនៅឡើយ។ 

ស្ថានភាព​នេះគឺជាភាពអស់សង្ឃឹមបំផុតសម្រាប់មនុស្ស នៅក្នុង​តំបន់​ដាច់​ស្រាយាល​នានា​ដែល​ត្រូវ​បាន​កាត់​ផ្ដាច់​ដោយ​បំណាក់ដី បង្កឡើងដោយគ្រោះរញ្ជួយដី ដែលបាន​បិទ​ផ្លូវ​ចូល​នានា​ ខណៈ​មាន​កិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងក្នុងការនាំយកជំនួយកៅស៊ូតង់  ចំណី​អាហារ​ និង​ទឹក​ជា​ដើម​។  

ក្នុងព្រះរាជសុន្ទរកថាដំបូងរបស់ព្រះអង្គ ចាប់តាំងពីរញ្ជួយដីមក ព្រះមហាក្សត្រមហាម៉េដទី៥ (King Mohammed VI) បានយាងពិនិត្យមើលស្ថានការណ៍នៅក្នុងទីក្រុងម៉ារ៉ាកិច (Marrakech)ស្ថិតនៅចម្ងាយ៧២គីឡូម៉ែត្រពីចំណុចកណ្ដាលនៃការរញ្ជួយដើម្បីជួបអ្នករងរបួសសម្រាក​នៅមន្ទីរពេទ្យ ជាទីដែលទីភ្នាក់ងារសារព័ត៌មានរដ្ឋនិយាយថា ព្រះអង្គបានបរិច្ចាកឈាម៕ អត្ថបទ៖ សុខមាន


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        170
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        210
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm