ការខឹងសម្បាទៅនឹងរដ្ឋាភិបាលម៉ារ៉ុក កើនឡើងកាន់តែខ្លាំង ចំពោះការផ្ដល់ជំនួយ សម្រាប់អ្នកនៅរស់រានមានជីវិតពីការរញ្ជួយដី

2023/09/13 05:21:30 pm        253

អ្ននមានសំណាងរួចជីវិតផុតពីសេចក្ដីស្លាប់ជាច្រើនក្នុងគ្រោះរញ្ជួយដីនៅប្រទេសម៉ារ៉ុកនៅក្នុងតំបន់ភ្នំដែលរងគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរនេះ បានត្អូញត្អែរថាពួកគេពុំទទួលបានជំនួយពីក្រុមអាជ្ញាធរឡើយ។

មិនមែនមានតែប្រជាពលរដ្ឋរងគ្រោះប៉ុណ្ណោះ សូម្បីតែក្រុមអ្នកសង្រ្គោះ ក៏បានត្អូញត្អែរផងដែរ ចំពោះរដ្ឋាភិបាលម៉ារ៉ុក ដែលពុំព្រមទទួលយកជំនួយពីអន្តរជាតិ បន្ទាប់ពីការរញ្ជួយដីនេះ ។

លោក ម៉េឌី អេត បូយ៉ាលី (Mehdi Ait Bouyali) វ័យ២៤ឆ្នាំ ដែលកំពុងបោះជំរំស្នាក់នៅក្នុងតាមដងផ្លូវ ទីនហ្ស៊ី អែន ថេស (Tizi n'Test) ដែលតភ្ជាប់ពីតំបន់ជ្រលងភ្នំដាច់ស្រយាលមួយចំនួនទៅកាន់ទីក្រុងប្រវត្តិសាស្ត្រ ម៉ារ៉ាកិច (Marrakech) រួមជាមួយអ្នកនៅមានជីវិតផ្សេងទៀត ដែលបានគេចចេញពីភូមិឋាននានារងការបំផ្លិចបំផ្លាញ បាននិយាយថា ក្រុមរបស់លោកទទួលបានជំនួយជាចំណីអាហារ និងភួយ មកពីមនុស្សម្នាដែលធ្វើដំណើរឆ្លងកាត់ប៉ុណ្ណោះ មិនមែនពីរដ្ឋនោះទេ។

លោកបានរិះគន់កិច្ចខិតខំប្រឹងប្រែងផ្ដល់ជំនួយរបស់រដ្ឋាភិបាល ដោយនិយាយថាភូមិឋាននានានៃតំបន់ជ្រលងភ្នំនេះ ត្រូវគេបំភ្លេចចោលបាត់ហើយ យើងត្រូវការជំនួយ ។ យើងត្រូវការកៅស៊ូតង់ ។

នៅក្នុងទីប្រជុំជនដាច់ស្រយាល តាឡាត អែន យ៉ាកូប (Talat N'yaaqoub)ដែលរងគ្រោះពីការរញ្ជួយដីធ្ងន់ធ្ងរជាងគេបំផុត ប្រជាពលរដ្ឋរាប់សិបនាក់បានទទួលជំនួយ កាលពីថ្ងៃអង្គារ ជាជំនួយដែលក្រុមជនរងគ្រោះកំពុងទន្ទឹងរង់ចាំជាយូរមកហើយ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏មហន្តរាយ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        76
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        62
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm