រាជបណ្ឌិត្យសភា​កម្ពុជា ​ផ្តើម​បើក​ការ​បណ្តុះបណ្តាល​គរុកោសល្យ​ភាសា​ចិន ដើម្បី​ឆ្លើយតប​កំណើន​វិនិយោគ​ចិន​

2021/04/27 09:59:58 am        29

ភ្នំពេញ៖ លោក សូត្រ សំណាង អគ្គលេខាធិការរង ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ បាន​លើក​ឡើង​ថា ការ​បើកវគ្គ​បណ្ដុះបណ្ដាល​គរុកោសល្យ​ភាសា​ចិន​នៅ​កម្ពុជា គឺជា​ការ​ឆ្លើយ​តបទ​នឹង​កំណើន​ទេសចរណ៍ និង​វិនិយោគ​ចិន​នៅ​កម្ពុជា​។

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយរ​រៀបចំ​សិក្ខា​សាល ស្តីពី​ការពិគ្រោះ​យោបល់​លើការបណ្តុះបណ្តាល​គរុកោសល្យ​ភាសា​ចិន​នៅ​រាជបណ្ឌិត្យសភា​កម្ពុជា នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០​នេះ លោក សូត្រ សំណាង បាន​មានប្រសាសន៍ថា​ សិក្ខា​សាល​ពិគ្រោះ​យោបល់​នេះ​ជា​ឱកាស​ដ៏​មាន​សារ​:​សំខាន់​ក្នុងការ​ស្វែងរក​ធាតុ​ចូល ដើ​ម្បី​បង្ហាញ​អំពី​កិច្ចសហប្រតិបត្តិការ​រ​វាង​រាជបណ្ឌិត្យសភា​កម្ពុជា និង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​ផ្លាស់ប្តូរ​ភាសា​ចិន​-​បរទេស​ទាក់ទង​នឹង​កា​រប​ង្កើត​ជំនាញ​គរុកោសល្យ​ភាសា​ចិន​លើក​ទី​១​ នៅ​កម្ពុជា ​ស្របទៅតាម​ការរំពឹង​ទុក​របស់​រាជរដ្ឋាភិបាល​ប្រ​ទស​ទាំង​២​។

​លោក​ សូត្រ សំណាង បាន​ថ្លែងថា ការចាប់​ផ្តើម​នៃ​ការបណ្តុះបណ្តាល​គរុកោសល្យ​ភាសា​ចិន​នេះ ក៏​ជា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​រាជបណ្ឌិត្យសភាកម្ពុជា​ជាមួយ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា សមាគមន៍​សម្ព័ន្ធ​ខ្មែរ​ចិន ក៏ដូចជា​សមាគម​ពាណិជ្ជកម្ម​ចិន​នានា​នៅ​កម្ពុជា​ជា​ដើម​។

​លោក សូត្រ សំណាង បាន​បញ្ជាក់ថា កម្មវិធី​បណ្ដុះបណ្ដាល​គរុកោសល្យ​ភាសា​ចិន​នេះ​នឹង​ឆ្លើ​យ​តប​ទៅនឹង​កំ​ណើន​ទេសចរណ៍ វិនិយោគ​ចិន​នៅ​កម្ពុជា​កាន់តែ​មាន​ជំនាញ​ត្រឹមត្រូវ និង​ស្របទៅតាម​ការចង់បាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​-​ចិន​ផងដែរ​។

​លោក សូ ត្រ សំណាង អគ្គលេខាធិការរង​ នៃ​រាជបណ្ឌិតសភា​កម្ពុជា​បាន​បន្តថា ក្នុង​បរិបទ​នេះ​កម្ពុជា​បាន​សង្កេត​ឃើញ​ថា ការបង្រៀន​ភាសា​ចិន ដែល​ពឹងផ្អែក​តែ​លើ​គ្រូបង្រៀន​ដែលជា​ជនជាតិ​ចិន បាន​ធ្វើឲ្យ​កម្ពុជា​ជួប​បញ្ហា​ប្រឈម​មួយចំនួន​រួមមាន ចំនួន​គ្រូបង្រៀន​មន​អាច​ឆ្លើយ​តប​ទៅនឹង​បច្ចុប្បន្នភាព ដោយ​គ្រូ​ស្ម័គ្រ​ចិត្តជា​ជនជាតិ​ចិន​មួយចំនួន​មិនបាន​ឆ្លងកាត់​គរុកោសល្យ​ពិតប្រាកដឡើយ​។

​ដើម្បី​ដោះស្រាយ​បញ្ហា​បញ្ហា​ប្រឈម​ខាង​លើ​នេះ លោក សូត្រ សំណាង បាន​បន្ថែមថា កម្មវិធី​បណ្តុះបណ្តាល​គ​រុ​កោសល្យ​ភាសា​ចិន ដែល​នឹង​ចាប់​ផ្តើមនា​ខែវិច្ឆិកា​ខាងមុខនេះ នឹង​ជំរុញ​ការកសាង​សមត្ថភាព​គ្រូបង្រៀន​ភាសា​ចិន ប្រកបដោយ​គុណភាព និង​គរុកោសល្យ​ខ្ពស់​ស្របតាម​ស្តង់ដារ​អន្តរជាតិ ជាពិសេស​កម្មវិធី​បណ្តុះបណ្តាល​នេះ​នឹង​ពង្រឹង ក៏ដូចជា​ពង្រីក​ភាសា​ចិន​គ្រប់​កម្រិត ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​ក​ម្ពុ​ជា និង​ក្នុង​តំបន់​ស្របតាម​គោលការណ៍ ផ្លូវ​មួយ ខ្សែក្រវាត់​មួយ៕ អត្ថបទ៖ ​សេក​ ឧ​ត្ត​ម​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm