ក្រសួងការងារ តម្រង់ទិសដល់ពលករ និងកម្មសិក្សាការីមុនទៅបម្រើការនៅជប៉ុន

2023/09/13 06:30:47 pm        244

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបើកវគ្គតម្រង់ទិសដល់ពលករជំនាញ និងកម្មសិក្សាការីចំនួន១០៣នាក់ មុនចេញទៅបម្រើការនៅប្រទេសជប៉ុន។ ក្នុងនោះ ពលករជំនាញមានបីនាក់ និងកម្មសិក្សាការីចំនួន១០១នាក់។

ឯកឧត្តម ឡេង តុង ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានពេទ្យការងារ បានអបអរសាទរ​ដល់​ពលករ និងកម្មសិក្សាការីទាំងអស់ដែលបានទៅធ្វើការនៅប្រទេសជប៉ុន។

ទន្ទឹមនឹងនេះឯកឧត្តមទីប្រឹក្សា បានណែនាំឱ្យកម្មសិក្សាការី ​និងពលករជំនាញត្រូវគោរពច្បាប់ និង​វិន័យនៅកន្លែងធ្វើការ ហើយស្ដាប់តាមការណែនាំរបស់និយោជកជាពិសេស​ពាក់ព័ន្ធនឹងសុវត្ថិភាព​ការងារ ក៏ដូចជាការសម្របខ្លួន​ទៅតាមទំនៀមទំលាប់ប្រពៃណីរបស់ជប៉ុន។

ក្រៅពីការផ្តាំឱ្យមើលថែសុខភាពខ្លួនឯង ​ឯកឧត្តមឡេង តុង បានផ្តាំដាច់ខាតឱ្យជៀសឆ្ងាយ​ពី​គ្រឿងញៀន និងត្រូវចេះសន្សំប្រាក់ ​និងគ្រប់គ្រងចំណូលនិងចំណាយប្រចាំខែដើម្បីអាចសន្សំប្រាក់​សម្រាប់ផ្ញើមកកាន់ប្រទេសកំណើត ​ឬសន្សំទុកប្រកបរបរផ្សេងៗពេលធ្វើមាតុភូមិនិវត្តន៍។

សូមបញ្ជាក់ថា ​ចាប់ពីខែតុលា ឆ្នាំ២០២៣​ខាងមុខតទៅ ​ប្រទេសជប៉ុននឹងផ្តល់ប្រាក់ឈ្នួលអប្បបរមា​ដល់​កម្មសិក្សាការី និងពលករជំនាញទាំងអស់ចំនួន៧ដុល្លារ​ក្នុងពេលធ្វើការ​មួយម៉ោង​ដែល​ជា​មធ្យមទទូលបាន១៤០០ដល់១៦០០ដុល្លារក្នុងមួយខែ។

គិតត្រឹមថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៣នេះ ​កម្មសិក្សាការី ​និងពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុនមានប្រមាណជាង ​២ម៉ឺននាក់ ​ដែលធ្វើការលើវិស័យមួយចំនួនដូចជា​វិស័យ ​កសិកម្ម វិស័យសំណង់ ​វិស័យឧស្សាហកម្ម ​និងវិស័យផ្សេងៗទៀត៕

អត្ថបទដែលទាក់ទង

មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        22
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        36
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm