ចិនពង្រាយយន្តហោះជាង៤០គ្រឿង ទៅកាន់ច្រកសមុទ្រតៃវ៉ាន់ ដែលកំពុងប្រមូលកម្លាំងនៅមូលដ្ឋាយោធាតំបន់ឆ្នេរ

2023/09/13 07:05:00 pm        235

កោះស្វ័យគ្រប់គ្រងបានព្រមានកាលពីថ្ងៃអង្គារថា ប្រទេសចិនកំពុងប្រមូលផ្តុំកម្លាំងជាបន្តនៅមូលដ្ឋានយោធាតំបន់ឆ្នេររបស់ខ្លួនដែលកំពុងប្រឈមមុខជាមួយកោះតៃវ៉ាន់។ កោះតៃវ៉ាន់បាននិយាយថា ខ្លួនកំពុងជំរុញការការពារផ្ទាល់របស់ខ្លួនក្នុងការឆ្លើយតប។

ក្រសួងការពារជាតិរបស់កោះនេះ បានចេញរបាយការណ៍មួយ ស្តីពីការពង្រីកខ្លួននៃវាលចុះយន្តហោះរបស់ចិន និងសកម្មភាពយោធានៅលើជណ្តើរផ្ទះរបស់កោះតៃវ៉ាន់ដោយនិយាយថាចិន បានចាប់ផ្តើមពិនិត្យមើលដែនដីរបស់កោះតៃវ៉ាន់ លើមូលដ្ឋានជាប្រចាំថ្ងៃដែលនៅជិត។

លោក ឧត្តមសេនីយ៍ឯក Huang Wen-Chi ( ហ័ង វ៉ិនឈី) និយាយនៅក្នុងរបាយការណ៍ថា នៅឆ្នាំនេះ បក្សគុម្មុយន្នីសចិន បានពង្រីកយ៉ាងបំពាននូវការដាក់សព្វាវុធរបស់ខ្លួន និងបានបន្តកសាងប្រភេទយន្តហោះប្រយុទ្ធផ្សេងៗ និងយានដ្រូនជាច្រើនគ្រឿង។ ព័ត៌មានដែលយើងបានទទួលគឺថាមូលដ្ឋានយោធាសំខាន់ៗទាំងអស់ នៅតាមបណ្តោយឆ្នេរ កំពុងត្រូវបានធ្វើបច្ចុប្បន្នភាពជាបន្ត។

យោធាចិន បានបញ្ជូនយន្តហោះជាង៤០គ្រឿងក្នុងសមយុទ្ធនៅជិតដែនដីកោះតៃវ៉ាន់កាលពីព្រឹកថ្ងៃអង្គារ។ ក្រសួងការពារជាតិបានរាយការណ៍ថា យន្តហោះចិន២០គ្រឿង និងនាវាចម្បាំង២០គ្រឿង បានចូលមកច្រកសមុទ្រតៃវ៉ាន់ ហើយយន្តហោះ១៣គ្រឿង បានឆ្លងកាត់ខ្សែបន្ទាត់មេដ្យាន ដែលមានជាប្រវត្តិសាស្ត្រជាខ្សែបន្ទាត់កំណត់ព្រំដែនសម្រាប់សកម្មភាពយោធា។

ប្រទេសចិន បានគំរាមជាយូរមកហើយ ដើម្បីក្រសោបយកកោះតៃវ៉ាន់ដោយប្រើប្រាស់កម្លាំងប្រសិនបើចាំបាច់ ហើយប្រទេសនេះ បានបង្កើនការឈ្លានពានលើកោះនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        10
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm