សម្តេចតេជោចង់ឲ្យវិនិយោគិនជប៉ុនវិនិយោគរោងចក្រផលិតវុត្ថុធាតុដើមនៅកម្ពុជា និងរោងចក្រដំឡើងរថយន្ត

2023/09/13 07:39:59 pm        326

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងប្រធានគណបក្សប្រជាជនកម្ពុជា មានចំណាប់អារម្មណ៍ ចង់ឲ្យអ្នកវិនិយោគិនជប៉ុន មកធ្វើការវិនិយោគរោងចក្រផលិតវត្ថុធាតុដើមនៅកម្ពុជា និងរោងចក្រដំឡើង​រថយន្តជាដើម។

យោងតាមសេចក្តីប្រកាសព័ត៌មាន ​ស្តីពីលទ្ធផលនៃជំនួបសម្តែងការគួរសមរវាង​សម្តេចតេជោ ហ៊ុន សែន ​ជាមួយលោក តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា ​នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២៣នេះ ​នៅវិមាន៧មករា បានឲ្យដឹងថា​ នៅក្នុងកិច្ចជំនួបនេះសម្តេចតេជោ ​បានលើកទឹកចិត្ត និង​ឆ្លើយតបជាវិជ្ជមានចំពោះការគាំទ្រលើការវិនិយោគ ស្របតាមច្បាប់វិនិយោគកម្ពុជា ហើយ​បានបញ្ជាក់អំពីគោលបំណងចង់ឱ្យវិនិយោគិនជប៉ុន ​វិនិយោគលើវិស័យសំខាន់ៗពីរ រួមមាន៖ (១) ការបង្កើតរោងចក្រ ដើម្បីកែច្នៃវត្ថុធាតុដើមដែលមានស្រាប់នៅកម្ពុជា និង (២) បច្ចេកវិទ្យា កម្រិតខ្ពស់ ដូចជារោងចក្រដំឡើង​រថយន្ត ​គ្រឿងបង្គុំអេឡិចត្រូនិច​ និងថាមពលជាដើម។

ជាមួយគ្នានោះដែរ​សម្តេចតេជោ​ ក៏បានរំលឹកដល់ភាគីមិត្តអំពី​ទស្សនវិស័យនៃការកសាង សន្តិសុខ​ស្បៀងនៅតំបន់ទន្លេមេគង្គ​ ដើម្បី​ផ្គត់ផ្គង់​ខ្សែច្រវ៉ាក់​ផលិតកម្ម និង​គំនិត​ផ្តួចផ្តើម​នៃការបង្កើត​សមាគម ​បណ្តាប្រទេសនាំចេញអង្ករ ​ដើម្បីរក្សាស្ថិរភាពថ្លៃ និងមានការឯកភាព​គ្នាក្នុងការ​ផ្គត់ផ្គង់​នៅលើទីផ្សារផងដែរ។

សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានផ្តល់តម្លៃខ្ពស់ចំពោះ​ទំនាក់ទំនង​រវាង​ប្រជាជននិងប្រជាជន ហើយចាត់ទុកថាជាស្ពានឬស្សីដែលត្រូវថែរក្សាសម្រាប់ការតភ្ជាប់ ទោះបីជាយើងមានស្ពានបេតុង ​ដែលជាទំនាក់ទំនងការទូតល្អ រវាងរដ្ឋនិងរដ្ឋក៏ដោយ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរលោក តាកាហាស៊ី ហ្វូមីអាគី បានរាយការណ៍ជូន​សម្តេចតេជោ អំពី​លទ្ធផលការងារដែលសមាគម ​សម្រេចបានកន្លងមក ​និងការត្រៀមរៀបចំការបាញ់កាំជ្រួច ដើម្បី​អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០​ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ដែលគ្រោង​ធ្វើឡើង​នៅខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ​ដោយសហការជាមួយ គណៈកម្មាធិការជាតិរៀបចំ​បុណ្យជាតិ-អន្តរជាតិ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

លោក តាកាហាស៊ី ហ្វូមីអាគី ក៏បានជម្រាបជូនសម្តេចអំពីការត្រៀមអញ្ជើញវិនិយោគិនជប៉ុន ជាពិសេសសហគ្រាស ​ធុនតូចនិងមធ្យម (SMEs) ​មកវិនិយោគលើផ្នែកសំខាន់ៗ​នៅកម្ពុជាផងដែរ៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        156
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm