ចាន់ រតនា គ្រោង​ទៅ​រស់នៅ​បារាំង ខណៈ​ភរិយា និង​កូនៗត្រូវ​ទៅមុន​នា​ខែក្រោយ​

2021/05/28 06:03:07 pm        451

​គុន​ចម្រុះ​៖ អ្នកលេង​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា គ្រោង​នឹង​ទៅ​រស់នៅ​ប្រទេស​បារាំងជាមួយ​គ្រួសារ ដ្បិត​ភរិយា និង​កូនស្រី​ទាំង ២​នាក់​របស់​ខ្លួន​នឹង​ត្រូវ​ចាកចេញ​ពី​កម្ពុជាទៅ​រស់នៅ និង​សិក្សានៅ​ទឹកដី​អឺរ៉ុប​នេះ​មុននា​ពាក់កណ្ដាល​ខែក្រោយ។​

​ចាន់ រតនា បាន​បញ្ជាក់​ថា ភរិយា​របស់​ខ្លួន​លោកស្រី Cindy Coupon និង​កូនស្រី​ទាំង ២​នាក់ នឹង​ទៅ​រស់នៅ​បារាំង​មុនប្រហែល​ពាក់កណ្ដាល​ខែ​មិថុនា​ខាងមុខ ប៉ុន្តែ​ការ​ចាក​ចេញ​ពី​កម្ពុជា​របស់​គ្រួសារ​នេះ រតនា មិន​បាន​រួម​ដំណើរ​នោះ​ទេដោយ​គ្រោង​ទៅតាម​ក្រោយ។​ ​កីឡាករ​ជាប់កិច្ចសន្យា​ជាមួយ​សង្វៀន ONE Chanpionship រូប​នេះ​បន្ដ​ថា សម្រាប់​ខ្លួន​ប្រហែល ១​ឆ្នាំ​ទៀត ទើប​ទៅ​រស់នៅ​បារាំង​ជុំ​គ្រួសារ ព្រោះ​ចង់​នៅ​ធ្វើ​ការងារ​ខ្លះ​សិន។ ប៉ុន្តែ​យ៉ាងណាមិញ ខ្លួន​ក៏​ចាំ​មើល​ស្ថានភាព​ជាក់ស្ដែង​ផង​ដែរ។​ ​ប៉ុន្តែ​ដោយមាន​គម្រោង​ទៅ​រស់នៅ​ប្រទេស​បារាំង ដែល​ជា​ស្រុកកំណើត​របស់​ភរិយា​ខ្លួន ម្ចាស់​ក្លិប​សិល្បៈ​ដដែលក៏បាន​រៀន​ភាសា​បារាំងតាំងពី​ដើម​ឆ្នាំ​២០២០ មក​ម្ល៉េះ ព្រោះ​ខ្លួន​ចង់​ចេះ​ដើម្បី​ទំនាក់ទំនង និង​នៅ​ថ្ងៃ​អនាគត ចាន់ រតនា ចង់​ទៅ​រស់នៅ​ប្រទេស​បារាំង​មួយ​រយៈ​ជាមួយ​គ្រួសារ​ខ្លួន​ផង។​

​យ៉ាងណាមិញ​កីឡាករ​វ័យ ៣៥​ឆ្នាំ​រូប​នេះ​បាន​អះ​អាង​ថា ទោះបី​ខ្លួន​ទៅ​រស់នៅ​ប្រទេស​បារាំង ក៏​គេ​អាច​ត្រឡប់​មក​ប្រកួត​លើស​ង្វៀន ONE បាន​ដែរ ពោល​គឺ​ពេល​គេ​ទៅដល់​ទីនោះ រតនា នឹង​ស្វែងរក​ទីតាំង​សមស្រប​មួយដើម្បី​បើក​ក្លិប​នៅ​ប្រទេស​បារាំង និង​ត្រូវ​ចំណាយ​ពេលខ្លះ​ដើម្បី​សិក្សា និង​ពិចារណា​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​គុន​ខ្មែរ​នៅ​បារាំង​ផង​ដែរ។​ ​សូម​បញ្ជាក់​ថា ភរិយា​របស់​កីឡាករ ចាន់ រតនា គឺ​អ្នកស្រី Cindy Coupon ជា​ជនជាតិ​បារាំង ហើយ​អ្នកស្រី​បាន​មក​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​កម្ពុជា​អស់​រយៈពេល ១៨​ឆ្នាំ​មក​ហើយ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        125
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        136
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm