រដ្ឋមន្រ្ដី៖ ការប្ដូរឈ្មោះមកជា «ក្រសួងអធិការរកិច្ច» ដើម្បីសម្រួចការងារស្របតាមយុទ្ធសាស្រ្ដបញ្ចកោណ

2023/09/13 09:02:53 pm        232

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ថ្លែងថា ការផ្លាស់ប្ដូរឈ្មោះពីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មកជាក្រសួង «អធិការកិច្ច» គឺដើម្បី​សម្រួច​ការងារ​របស់ក្រសួងស្របតាមយុទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់កាលទី១ ​ដែលរាជរដ្ឋាភិបាល​អាណត្តិ​ទី៧ បានដាក់ចេញ​ដើម្បី​ធ្វើយ៉ាងណា​សម្រេច​ឱ្យបាននូវការអភិវឌ្ឍ​រីកចម្រើន​របស់ប្រទេសកម្ពុជា។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្ដីក្រសួងអធិការកិច្ច ​បានថ្លែងប្រាប់ទូរទស្សន៍ BTV ​នាព្រឹកថ្ងៃទី១៣ ខែ​កញ្ញា ​ឆ្នាំ២០២៣នេះថា ការផ្លាស់ប្ដូរឈ្មោះ ពីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មកជាក្រសួង «អធិការកិច្ច» គឺជាឆន្ទៈ​ដ៏មុះមុតរបស់​រាជរដ្ឋាភិបាលកម្ពុជា​អាណត្តិទី៧ ដែលដឹកនាំ​ដោយសម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្ដីនៃកម្ពុជា ស្របតាម​យុទ្ធស្រ្ដបញ្ចកោណ-ដំណាក់កាលទី១ និងកម្មវិធី​នយោបាយអាទិភាពសំខាន់ៗ​របស់ប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្ដីថ្លែងថា បច្ចុប្បន្នសេចក្ដីព្រាងច្បាប់របស់​ក្រសួងអធិការកិច្ចកំពុងបន្តនីតិវិធី នៅរដ្ឋសភា ​ដើម្បីឈានទៅ​សម្រេច​អនុម័តឱ្យប្រើប្រាស់​ជាផ្លូវការ​ ដើម្បីជាផ្នែកមួយសំខាន់​ក្នុងការ​ចូលរួមចំណែក​ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់​ និងពង្រឹងអភិបាលកិច្ច​នៅក្នុងប្រទេសកម្ពុជា។

សូមជម្រាបថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានអនុម័ត​ បញ្ចូល​សេចក្តីព្រាងច្បាប់ស្តីពី «ការបង្កើតក្រសួងអធិការកិច្ច» ក្នុងរបៀបវារៈបន្តសម័យប្រជុំរដ្ឋសភាលើកទី១ ​នីតិកាលទី៧ នៅថ្ងៃទី១៤ ​ខែកញ្ញា ឆ្នាំ២០២៣ ស្អែកនេះ បន្ទាប់ពីសេចក្តីព្រាងច្បាប់នេះ ត្រូវបានគណៈកម្មការ​ជំនាញរដ្ឋសភា​ បានពិនិត្យសិក្សាចប់សព្វគ្រប់តាមនីតិវិធី ៕អត្ថបទ៖វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        185
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        158
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm