សម្តេច​តេ​ជោ ​នឹង​អញ្ជើញចូលរួម​កិច្ចប្រជុំ​កំពូល​លើក​ទី​២ នៃ​ភាពជា​ដៃគូ​សម្រាប់​ការអភិវឌ្ឍ​បៃតង និង​គោលដៅ​សកល​ឆ្នាំ២០៣០​ តាម​ប្រព័ន្ធ​វីដេអូ

2021/05/28 11:56:42 am        459

ភ្នំពេញ ៖ តប​តាម​ការ​អញ្ជើញ​របស់​ឯក​ឧ​ត្ត​ម មូ​ន ចេ​អ៊ីន ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​នឹង​អញ្ជើញចូលរួម​កិច្ចប្រជុំ​កំពូល​លើក​ទី​២ ​នៃ​ភាពជា​ដៃគូ​សម្រាប់​ការ​អភិវឌ្ឍ​បៃតង ​និង​គោលដៅ​សកល​ឆ្នាំ ២០៣០ (P4G) ដែល​នឹង​ប្រព្រឹត្តិ​ទៅតាម​ប្រព័ន្ធ​វីដេអូ​ នៅ​ថ្ងៃទី៣១ខែឧសភា នៅ​ទីក្រុងសេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ​។

នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស ​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​ នៅ​ថ្ងៃទី​២៨ ខែឧសភា​នេះ​។

កិច្ចប្រជុំ​នេះ ​ធ្វើឡើង​ក្រោម​មូលបទ «​ការស្តារ​បៃតង​ឡើងវិញ​ប្រកបដោយ​បរិ​យា​ប័ន្ន ដើម្បី​សម្រេច​បាន​នូវ​អព្យាក្រឹត ភាព​កាបូន​» ហើយ​នៅក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​លើ​ប្រធានបទ «​ការស្តារ​បៃតង ឡើងវិញ​ប្រកបដោយ​បរិ​យា​ប័ន្ន​ ពី​ជំងឺឆ្លង​កូ​វីដ​-១៩» នៅក្នុង​សម័យប្រជុំ​កិច្ច​សន្ទនា​របស់​ថ្នាក់ដឹកនាំ​ ដោយ​ផ្ដោត​ទៅលើ​ទិដ្ឋភាព​សំខាន់ៗ​ មួយចំនួន រួមមាន ១)​ ភាព​ចាំបាច់​ក្នុងការ​កែសម្រួល​គោល ​នយោបាយ​ និង​ធនធាន ​ដើម្បី​អាច​ជម្នះ​ដោយ​ជោគជ័យ​លើ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ២)​ ផលប៉ះពាល់ អវិជ្ជមាន​នៃ​ការប្រែប្រួល​អាកាសធាតុ​ទៅលើ​សន្តិសុខ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម និង ៣)​ សារៈសំខាន់​នៃ​ការស្ដារ​បៃតង​ឡើងវិញ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ ​សម្តេច ​តេ​ជោ ក៏​នឹងចែករំលែក​អនុសាសន៍​ប្រកបដោយ​អត្ថន័យ​ទូលំទូលាយ​ និង​ប្រាកដ ដល់​កិច្ចប្រជុំ​កំពូល​ផងដែរ ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ភាព​ធន់ ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។

គួរ​កត់​សម្គាល់ថា ៖ P4G ជា​គំនិត​ផ្ដួចផ្ដើម​សកល​ដែល​ត្រូវ​បាន​ដាក់​ដំណើរ​នៅ​ឆ្នាំ​២០១៧​។ គំនិត​ផ្តួចផ្តើម​នេះ​ គឺជា​វេទិកា​ពហុភាគី​សម្រាប់​រដ្ឋាភិបាល​ វិស័យ​ធុរកិច្ច និង​អង្គការ​សង្គម​ស៊ីវិល​ធ្វើ ​ការរួម​គ្នា​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ និង​សម្រេច​បាន​គោលដៅ​អភិវឌ្ឍ​ប្រកប ​ដោយ​ចីរភាព​ តាមរយៈ​ការ​ផ្តល់​នូវ​ដំណោះស្រាយ​ប្រកបដោយ​នវានុវត្តន៍​។​ កិច្ចប្រជុំ​កំពូល P4G លើក ទី​២ នៅ​ទីក្រុង​សេ​អ៊ូ​ល​ នឹង​ផ្ដល់​ឱកាស​ដល់​សហគមន៍​អន្តរជាតិ​អាច​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​រួម​គ្នា ក្នុង​ការ​កសាង​ពិភពលោក​ដែល​ល្អប្រសើរ ​និង​កាន់តែ​បៃតង​ឡើង ក្រោយ​វិបត្តិ​កូ​វីដ​-១៩៕


អត្ថបទ មុត សុទ្ធ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm