ជម្លោះអារ៉ាប៊ីសាអ៊ូឌីត-អារ៉ាប់រួម គំរាមកំហែងដល់កិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក ដើម្បីបញ្ចប់សង្គ្រាមយ៉េម៉ែន

2023/09/13 09:17:33 pm        42

អារ៉ាប៊ីសាអ៊ូឌីត ៖ ជម្លោះកាន់តែជ្រៅលើជោគវាសនារបស់ប្រទេសយ៉េម៉ែន កំពុងបង្កគ្រោះថ្នាក់ដល់ការរំពឹងទុកសន្តិភាពជាមួយនឹងហានិភ័យសម្រាប់មហាអំណាចឈូងសមុទ្រ ដែលសម្បូរប្រេងដែលជាចំណុចសំខាន់នៃ    សង្គ្រាមនេះ។

បន្ទាប់ពីបានចូលរួមកម្លាំង ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់ ដែលមើលទៅហាក់ដូចជាចង់វាយលុកប្រទេសយ៉េម៉ែននៅក្នុងឆ្នាំ ២០១៥នោះ  ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម (UAE)កំពុងគាំទ្រក្រុមគូប្រជែង ដែលកំពុងប្រជែងដណ្តើមគ្នា ដើម្បីគ្រប់គ្រងប្រទេសដែលស្ថិតនៅផ្លូវកាត់គ្នានៃផ្លូវដឹកជញ្ជូនដ៏សំខាន់និងនៅជាយនៃតំបន់នាំចេញថាមពលដ៏សំខាន់មួយ។

មនុស្ស៤នាក់ដែលពាក់ព័ន្ធដោយផ្ទាល់ក្នុងព្រឹត្តិការណ៍នានាជាក់សែ្តង បាននិយាយថា បច្ចុប្បន្ន ភាពមិនចុះសម្រុងគ្នាអំពីអ្វីដែលប្រទេសយេម៉ែនក្រោយសង្គ្រាម ហាក់ដូចជារារាំងដល់បទឈប់បាញ់ដ៏ផុយស្រួយជាមួយក្រុមហ៊ូធី ហើយការគំរាមកំហែង កើនឡើងឈានដល់ការបង្ហូរឈាមជាថ្មីរវាងក្រុមអ្នកតំណាងដែលគាំទ្រដោយប្រទេសអារ៉ាប់រួមនៅម្ខាង និងអារ៉ាប៊ីសាអ៊ូឌីតនៅម្ខាងទៀត។ ការប៉ះទង្គិចថ្មីៗរវាងក្រុមយុទ្ធជនហ៊ូធីនិ ងកងកម្លាំងគាំទ្រដោយUAE បានបណ្តាលឲ្យមនុស្សជាង២០នាក់ស្លាប់រួចទៅហើយ។

ភាពតានតឹង បានផ្ទុះឡើងរវាងមហាអំណាចឈូងសមុទ្រអារ៉ាប់ទាំងពីរ នៅលើនិងក្រៅសមរភូមិយ៉េម៉ែនអស់ជាច្រើនឆ្នាំ។ ប៉ុន្តែការអំពាវនាវកាន់តែខ្លាំងឡើងដោយក្រុមបំបែកខ្លួនយ៉េម៉ែនដែលគាំទ្រដោយ UAE សម្រាប់រដ្ឋបែកបាក់មួយ នៅភាគខាងត្បូង បានធ្វើឲ្យទីក្រុងរីយ៉ាដ(Riyadh) ខឹងសម្បា ដែលចង់ឲ្យយ៉េម៉ែន ស្ថិតក្នុងនៅស្នានភាពដដែល។

មន្ត្រីជាន់ខ្ពស់លោកខាងលិចម្នាក់ ដែលទាក់ទងដោយផ្ទាល់ជាមួយក្រុមអ្នកចូលរួមនៅក្នុងស្រុក តំបន់ និងអន្តរជាតិសំខាន់ៗនៃជម្លោះនេះ បាននិយាយថា រដ្ឋបាលលោកបៃដិន មានការព្រួយបារម្ភចំពោះជម្លោះ ហើយបារម្ភថា វានឹងធ្វើឲ្យប្រទេសអ៊ីរ៉ង់រឹងមាំ និងបំផ្លាញគោលដៅគោលនយោបាយការបរទេសដ៏សំខាន់មួយ គឺៈការបញ្ចប់សង្រ្គាមរយៈពេល៨ឆ្នាំ ដែលបានសម្លាប់មនុស្សជិត៤០០.០០០នាក់ និងក្លាយជាការទទួលខុសត្រូវផ្នែកនយោបាយសម្រាប់សហរដ្ឋអាមេរិក។


អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        46
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        49
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm