សម្តេច ឃួន សុដារី និងឯកអគ្គរាជទូតជប៉ុនប្តេជ្ញារួមគ្នាលើកកម្ពស់វិស័យការទូត ពាណិជ្ជកម្ម និងទំនាក់ទំនង

2023/09/13 10:08:31 pm        120

ភ្នំពេញ៖ក្នុងជំនួបនៅវិមានរដ្ឋសភាថ្ងៃនេះ ​សម្តេចប្រធានរដ្ឋសភា និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ប្តេជ្ញារួមគ្នាលើកកម្ពស់វិស័យការទូត និងពាណិជ្ជកម្មនៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ។

ការប្តេជ្ញាចិត្តនេះត្រូវបានលើកឡើង នៅក្នុងឱកាសសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលជួបសម្តែងការគួរសម ​និងពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ីណូ អាត់ស៊ុស៊ី ឯកអគ្គរាជទូត​វិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា​ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០២៣នេះ។

នៅក្នុងជំនួបសម្តែងការគួរសមនាពេលនេះ ​សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានកោតសរសើរ និង​វាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងជោគជ័យដែលឯកអគ្គរាជទូតជប៉ុនមុនៗ ក៏ដូចជាឯកឧត្តមឯកអគ្គរាជទូតបច្ចុប្បន្ន សម្រេចបានក្នុងការគាំទ្រ និងលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរលើគ្រប់វិស័យ។  

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម អ៊ីណូ អាត់ស៊ុស៊ី (Ueno Atsushi) ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា បាន​ប្តេជ្ញារួមគ្នាលើកកម្ពស់វិស័យការទូត និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែ​រឹងមាំឡើង ជាពិសេសជំរុញទំហំពាណិជ្ជកម្ម ការអភិវឌ្ឍធនធានមនុស្ស និងទំនាក់ទំនងប្រជាជននិងប្រជាជន។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា កម្ពុជា-ជប៉ុន មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​ជាមួយ​គ្នាជាយូរមកហើយ ហើយឆ្នាំនេះគឺជាខួបលើកទី៧០ឆ្នាំ ​នៃចំណងការទូតជាមិត្តភាព និង​កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន។

សម្តេចប្រធានរដ្ឋសភា បន្តថា ចំណងការទូតនេះ ​ត្រូវបានថ្នាក់ដឹកនាំប្រទេសទាំងពីរបន្តថែរក្សា និង​លើកកម្ពស់តាំងពីសម័យព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តមសីហនុ ​សម្តេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ​ជាមួយនឹងព្រះចៅអធិរាជជប៉ុន នាយករដ្ឋ​មន្ត្រី និងថ្នាក់ដឹកនាំជប៉ុននានា រហូតដល់ពេលបច្ចុប្បន្ន។

សម្តេចរដ្ឋសភាធិបតី លើកឡើងបន្ថែមថា ​ទំនាក់ទំនងកម្ពុជា-ជប៉ុន ​ជាទំនាក់ទំនងដែលកើតចេញ​ពី​បេះដូងនិងបេះដូង ​ដោយឈរលើគុណតម្លៃរួមការគោរពគ្នាទៅវិញទៅមក ​ការជឿជាក់ និងផល​ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ។ ជាងនេះទៅទៀត នាឱកាសនៃការអបអរសាទរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ​កម្ពុជា និងជប៉ុន បានដំឡើង​កម្រិត​នៃកិច្ច​សហប្រតិបត្តិការឈានដល់ "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ"។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានប្រសាសន៍សង្កត់ធ្ងន់ថា​ កម្ពុជាពិតជាមានមោទកភាព និង​អរគុណយ៉ាងជ្រាលជ្រៅចំពោះការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចសង្គម ដែលបានមកពីការរួមចំណែក​នៃ​វិនិយោគជប៉ុន លើវិស័យសំខាន់ៗជាច្រើន​ រួមមានវិស័យធនាគារ ​ការផ្ទេរបច្ចេកវិទ្យា អេឡិចត្រូនិច​និងរថយន្ត និងការបង្កើតឱកាសការងារ ដោយបានជួយរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ព្រមទាំងជួយឱ្យកម្ពុជា​ទទួលបាននូវកំណើនសេដ្ឋកិច្ចជាវិជ្ជមាន។

ឆ្លើយតបសំណូមពររបស់សម្តេចរដ្ឋសភាធិបតី ​ឯកឧត្តម អ៊ីណូ អាត់ស៊ុស៊ី បានសន្យាថា នឹង​ខិតខំបំពេញ​បេសកកម្មការទូតនៅកម្ពុជា​ឱ្យទទួលបានជោគជ័យ​ ជាពិសេសជំរុញលើកកម្ពស់ ទំហំពាណិជ្ជកម្ម​ប្រទេសទំាងពីរឱ្យកាន់តែកើនឡើង ​លើកទឹកចិត្តអ្នកទេសចរ និងអ្នកវិនិយោគជប៉ុន​មកកម្ពុជាឱ្យកាន់តែច្រើន និងបានសន្យាបន្ត​ជួយ​ផ្តល់​អាហារូបករណ៍​ដល់សិស្ស ​និស្សិត មន្រ្តីរាជការ​កម្ពុជា បានទៅសិក្សានៅប្រទេសជប៉ុន​ ជួយបណ្តុះបណ្តាលជំនាញដល់ពលករខ្មែរ ដែលធ្វើការ​នៅប្រទេសជប៉ុន​ និងជួយកសាងអភិវឌ្ឍន៍​ធនធានមនុស្ស រួមមានការលើក​កម្ពស់សមត្ថភាពតំណាងរាស្រ្តវ័យក្មេង​ និងមន្រ្តីរាជការអគ្គលេខាធិការដ្ឋានរដ្ឋសភាជាដើម៕អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        36
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        33
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm