យូនីសេហ្វ៖ កុមារជាង ៣៣០លាននាក់ នៅតែស្ថិតក្នុងស្ថានភាពក្រីក្រខ្លាំងបំផុត

2023/09/13 10:32:05 pm        59

អាមេរិក ៖ បើយោងតាមរបាយការណ៍ ដែលបានចេញផ្សាយ នៅថ្ងៃពុធ (ទី១៣ ខែកញ្ញា) នេះ បានឲ្យដឹងថា ជំងឺរាតត្បាតកូវីដ-១៩ បានបណ្តាលឲ្យមានការថយចុះយ៉ាងខ្លាំង ក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្ររបស់កុមារ ដោយមានកុមារចំនួន ៣៣៣លាននាក់ នៅតែរស់នៅក្នុងស្ថានភាពក្រីក្រខ្លាំងបំផុត។

របាយការណ៍ពីមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) និងធនាគារពិភពលោក បានរកឃើញថា ជំងឺរាតត្បាត នាំឲ្យការលុបបំបាត់ភាពក្រីក្រខ្លាំងបំផុត សម្រាប់កុមារចំនួន ៣០លាននាក់ បានតិចជាងការព្យាករណ៍ពីមុន ហើយបើយោងតាមរបាយការណ៍នោះ បានបង្ហាញថា ជាលទ្ធផល កុមារប្រហែល ១នាក់ ក្នុងចំណោម ៦នាក់ នៅតែបន្តរស់ជាមួយនឹងចំណូលតិចជាង ២,១៥ដុល្លារអាមេរិក ក្នុងមួយថ្ងៃ។

នាយកប្រតិបត្តិអង្គការយូនីសេហ្វ លោកស្រី Catherine Russell បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «វិបត្តិរួមបញ្ចូលគ្នា ពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ជម្លោះ បម្រែបម្រួលអាកាសធាតុ និងវិបត្តិសេដ្ឋកិច្ច បានបញ្ឈប់ដំណើរការលុបបំបាត់ភាពក្រីក្រ ហើយបានធ្វើឲ្យកុមាររាប់លាននាក់ស្ថិតក្នុងស្ថានភាពក្រីក្រខ្លាំងបំផុត»។

ការរកឃើញរបស់របាយការណ៍នេះ បានជះឥទ្ធិពលដល់ការងារនៃគោលដៅដ៏ធំរបស់អង្គការសហប្រជាជាតិ ក្នុងការលុបបំបាត់ភាពក្រីក្រខ្លាំងបំផុតរបស់កុមារ នៅឆ្នាំ២០៣០។

យ៉ាងណាក្ដី ធនាគារពិភពលោក និងអង្គការយូនីសេហ្វ បានអំពាវនាវឲ្យបណ្ដាប្រទេសនានាផ្តល់អាទិភាពដល់ការដោះស្រាយភាពក្រីក្ររបស់កុមារ និងបង្កើតវិធានការជាច្រើន ក្នុងនោះរួមទាំងការពង្រីកកម្មវិធីផ្ដល់អត្ថប្រយោជន៍ដល់កុមារជាសកល៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        327
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        326
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        317

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm