ឥណ្ឌា ៖ រដ្ឋាភិបាលឥណ្ឌា បាននិយាយកាលពីថ្ងៃអង្គារថា ការដកពន្ធនាំចូល២០ភាគរយ លើផលិតផលផ្លែប៉ោមដែលនាំចូលពីសហរដ្ឋអាមេរិក នឹងមិនប៉ះពាល់ធ្ងន់ធ្ងរឡើយដល់ការលក់ផ្លែប៉ោមដែលដាំក្នុងស្រុក។
ការដកពន្ធ ដែលបានចូលជាធរមានកាលពីសប្តាហ៍មុន បាននាំទៅរកភាពចលាចលនៅក្នុងសមាគមប្រទេសឥណ្ឌា ក្នុងពេលមានការព្រួយបារម្ភអំពីផលប្រយោជន៍ ស់ចំការផ្លែឈើក្នុងស្រុក។
ការព្រួយបារម្ភដែលធូរស្រាលរបស់អ្នកដាំក្នុងស្រុក មន្ត្រីក្រសួងពាណិជ្ជកម្មត្រូវបានគេដកស្រង់សំដីដោយនិយាយថា ឥណ្ឌាពុំបានផ្តល់ការបន្ថែមអ្វីមួយដោយការដកពន្ធនាំចូល២០ភាគរយឡើយ ហើយយើងបានបើកទ្វារលំហូរចូលសម្រាប់ផ្លែប៉ោមអាមេរិក។
អ្នកដាំផ្លែប៉ោមក្នុងស្រុក បានជឿជាក់ពីការចូលមកនៃផ្លែប៉ោមអាមេរិក បន្ទាប់ពីការលើកលែងពន្ធ ចូលក្នុងទីផ្សារប្រទេសឥណ្ឌាក្នុងពេលមួយ នៅពេលរដូវកាលប្រមូលផលផ្លែប៉ោមត្រូវបានកំណត់ពេលចាប់ផ្តើម នឹងនាំទៅរកអស្ថិរភាពតម្លៃដែលនឹងធ្វើឲ្យប៉ះពាល់ឧស្សាហកម្មក្នុងស្រុកធ្ងន់ធ្ងរ។

