ទីផ្សារនាំចេញស្វាយកែវរមៀតស្រស់ នឹងងើបឡើងល្អប្រសើរវិញនៅចុងឆ្នាំនេះ

2023/09/13 10:39:14 pm        1.9 K

ភ្នំពេញ៖ អ្នកនាំចេញស្វាយកម្ពុជា រំពឹងថា ទីផ្សារនាំចេញស្វាយកែវរមៀតស្រស់ទៅកាន់ប្រទេសចិន នឹងងើបល្អប្រសើរឡើងវិញ នៅចុងឆ្នាំនេះ ខណៈវិបត្តិជំងឺកូវីដ ១៩ នៅប្រទេសចិនមានស្ថានភាព​ល្អប្រសើរ និងស្របពេលក្រុមអ្នកសម្រប​ស្រួល​របស់កម្ពុជា ​កំពុងខិតខំផ្សារភ្ជាប់រវាងអ្នកលក់ និងអ្នកទិញនៃប្រទេសទាំងពីរ។

លោកស្រី ច្រាន់ ប៉ុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមកសិកម្មដំណាំស្វាយកម្ពុជា និងជាអ្នក​នាំចេញ​ស្វាយកែវរមៀតទៅកាន់ទីផ្សារចិន ​លើកឡើងក្នុងកិច្ចសម្ភាស​ជាមួយសារព័ត៌មាន ស្តីពីការ​ដាំដុះ និងការនាំចេញស្វាយ​កែវរមៀត​ស្រស់របស់កម្ពុជា នៅថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២៣នេះថា ជុំវិញការនាំចេញស្វាយកែវរមៀតនេះ ​នៅក្នុងវិបត្តិនៃការរីករាលដាលជំងឺកូវីដ ១៩ ការនាំចេញ​ស្វាយកែវ រមៀតស្រស់របស់កម្ពុជាទៅកាន់ទីផ្សារចិន បានធ្លាក់ចុះជាបន្តបន្ទាប់ ខណៈដែលចិនបាន​រឹតត្បិត​ចំពោះការធ្វើដំណើរ ​ទាំងការនាំចូលផលិតផល និងកសិផលទៅ​កាន់ប្រទេសរបស់​ខ្លួន​ជាដើម ដែលបញ្ហានេះសម្រាប់កម្ពុជា​ បានធ្វើឲ្យកសិករ​បាក់ទឹកចិត្តក្នុងការដាំដុះ និងការថែទាំ​ស្វាយរបស់ខ្លួនផងដែរ។

ទាក់ទិនការនាំចេញស្វាយ, លោកស្រី បន្តថា ​កម្ពុជាមានក្រុមការងារ​សម្របសម្រួលទីផ្សារនាំចេញ បច្ចុប្បន្ន​បានកំពុងធ្វើការទំនាក់ទំនង ​ដើម្បីជំរុញការនាំ​ចេញ​ស្វាយ​ទៅ​កាន់ទីផ្សារចិន ក្នុងនោះ​តាមរយៈនៃកិច្ចសហប្រតិបត្តិការនេះ​ និងស្របពេលវិបត្តិជំងឺកូវីដ ​១៩ នៅប្រទេសចិន មាន​ស្ថានភាពល្អប្រសើរឡើងវិញ ​ទាំងទីផ្សារ ​និងមនុស្សចរាចរណ៍​ឡើងវិញ​ជាធម្មតានោះ, លោកស្រីរំពឹងថា ​ទីផ្សារនាំចេញស្វាយកែវរមៀត​ស្រស់របស់កម្ពុជា​ ទៅកាន់ទីផ្សារប្រទេសចិន នឹងងើបល្អប្រសើរឡើងវិញចាប់ពីបំណាច់ចុងឆ្នាំ ២០២៣​ នេះតទៅ។

ពាក់ព័ន្ធការនាំចេញស្វាយរបស់កម្ពុជានេះដែរ, ឧកញ៉ាបណ្ឌិត ឈិន កេន អ្នកសម្របសម្រួល​ទីផ្សារនាំចេញ ​និងជាតំណាង Alibaba នៅកម្ពុជា ​លើកឡើងថា ក្នុងនាមអ្នក​សម្របស្រួល​ផ្សារភ្ជាប់រវាងអ្នកលក់ ​និងអ្នកទិញ ឧកញ៉ាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ជាពិសេសការ​កៀគរស្វែង​រកអ្នកទិញនៅប្រទេសចិន​ ដែលកំពុងរកស៊ីទទួលទាន​នៅក្នុងវិស័យកសិកម្មអាចផ្សារភ្ជាប់គ្នា ដើម្បីធ្វើយ៉ាងណាជួយជំរុញ​នាំចេញកសិផលរបស់កម្ពុជា​ទៅកាន់ទីផ្សារចិនឲ្យបានច្រើន ជា​ពិសេសស្វាយកែវរមៀតស្រស់ ​និងមៀនប៉ៃលិនជាដើម។

ជុំវិញការនាំចេញស្វាយ, បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម ​នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ ​បានបង្ហាញឲ្យដឹងថា នៅក្នុងរយៈពេល ៨ ​ខែ ឆ្នាំ ២០២៣ នេះ កម្ពុជាបាននាំចេញកសិផល ​មានបរិមាណសរុបជាង ៥ ​លានតោន មានទំហំទឹកប្រាក់ប្រមាណជិត ៣ ពាន់លានដុល្លារអាមេរិក ​ក្នុងនោះសម្រាប់ការនាំចេញផ្លែស្វាយស្រស់ ​មានចំនួនជាង ៩៥ ពាន់តោន ​ថយចុះ ២១ ភាគរយ ​ខណៈការនាំចេញដំណាប់ស្វាយ មានជាង ១៩ ពាន់តោន កើនឡើង ៣៧ ភាគរយ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        76
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        60
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        238

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm