រាជរដ្ឋាភិបាល បានដាក់ចេញគោលការណ៍៧ចំណុច ដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារដល់កម្មករ

2023/09/13 10:48:20 pm        206

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ បានដាក់ចេញគោលការណ៍៧ចំណុច ដើម្បីលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និង សុខភាពការងារដល់កម្មករនិយោជិត។

គោលការណ៍៧ចំណុចសំខាន់ៗ ដែលរដ្ឋាភិបាលបានអនុវត្ត​ខ្ជាប់ខ្ជួន​រួមមាន៖ ទី១. ការតម្រូវឲ្យមានសេវាសង្គ្រោះបឋមនៅកន្លែងធ្វើការឱ្យបាន៨៥.៥% នៃរោងចក្រដែលចុះបញ្ជីនៅក្រសួង។ទី២.ការរៀបចំទិវាពិភពលោកដើម្បីសុវត្ថិភាព និង សុខភាពការងារជារៀងរាល់ឆ្នាំ ។ ទី៣.ការដាក់ឲ្យអនុវត្ត« គោលការណ៍ប្រតិបត្តិស្តង់ដា ស្តីពីការដំណើរការ និងការគ្រប់គ្រងរោងចក្រ សហគ្រាសតាមគន្លងប្រក្រតីភាពថ្មី​ក្នុង​បរិបទនៃជំងឺកូវិដ-១៩។ទី៤.ក្រសួងការងារ ​បានបណ្តុះបណ្តាលគ្រូបង្គោលស្តីពីសុវត្ថិភាព និង សុខភាពការងារតាមបណ្តាមន្ទីរការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទី៥.គឺការ​បណ្តុះបណ្តាល​ស្តីពីសុវត្ថិភាព ​និង​សុខភាព​ការងារ និង វិជ្ជា​សង្រ្គោះ​តាម​រោងចក្រ​សហគ្រាសផងដែរ ។

ទី៦.ក្រសួងការងារបានបណ្តុះបណ្តាលស្តីពីមូលដ្ឋានគ្រឹះសុវត្ថិភាព ​និង សុខភាពការងារ​ដល់​គ្រូពេទ្យ​សហគ្រាស និងបុគ្គលិកទទួលបន្ទុកផ្នែក​ សុវត្ថិភាព និង​ សុខភាពការងារប្រចាំរោងចក្រ សហគ្រាស។ និងទី៧ គឺការបណ្តុះបណ្តាលស្តីពីការរក្សាអនាម័យ ​និង វិធាន​ការការពារជំងឺ​ផ្តាសាយ ​ដល់មន្រ្តីតាមមន្ទីរ ក.ប. រាជធានី-ខេត្ត​ និងដល់​កម្មករនិយោជិត ។ ​វិធានការទាំង៧នេះ គឺជាវិធានការដើម្បីលើកកម្ពស់​កម្ពស់​លក្ខខណ្ឌ​សុវត្ថិភាព ​និង សុខភាព​ការងារ​ដល់កម្មករ​ដែលជា​ចំណុចអាទិភាពស្នូល​មួយរបស់រាជរដ្ឋាភិបាលកម្ពុជា​តាំង​ពី​អាណត្តិមុនៗ រហូតដល់​អាណត្តិទី៧នេះ។

សូមជម្រាបថា​ យោងតាមរបាយការណ៍របស់អង្គការអន្តរជាតិ​ខាងការងារ (ILO) បាន​បង្ហាញឱ្យឃើញថា ក្នុង១ឆ្នាំនៅទូទាំងពិភពលោកមានអ្នកស្លាប់ប្រមាណ ២,៣លាននាក់ ដោយសារគ្រោះថ្នាក់ការងារ ​និងប្រមាណ៦ពាន់នាក់ ​ដោយសារជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ។

ដោយឡែក ​នៅប្រទេសកម្ពុជា យោងតាមរបាយការណ៍​លទ្ធផលអង្កេត​ហានិភ័យ​ការងារ​តាមប្រភេទ​គ្រោះថ្នាក់របស់បេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារ​ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​បង្ហាញឱ្យឃើញថា ​ចំនួនអ្នករងគ្រោះដោយសារគ្រោះថ្នាក់ការងារក្នុងឆ្នាំ២០២២ ​កើនឡើង ២៩.២៨% ​បើប្រៀបធៀបនឹងឆ្នាំ២០២១ សរុប​ចំនួន ១៤.៧៤២នាក់ ​(ស្រី​ចំនួន ៧.៩២៣នាក់) ក្នុងនោះរួមមានគ្រោះថ្នាក់នៅកន្លែងធ្វើការចំនួន ​៧,៣៤២នាក់ (ស្រីចំនួន ៣,៥៩៧នាក់), គ្រោះថ្នាក់​ពេលធ្វើដំណើរចំនួន ៧,៤០០នាក់ (ស្រីចំនួន ៤,៣២៦នាក់)៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm