ឧត្តរមានជ័យ៖ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានផ្តល់ថវិកាលើទឹកចិត្តដល់កងកម្លាំងសមត្ថកិច្ចជំនាញ នឹងកម្លាំងប្រជាការពារ ដែលមានស្នាដៃ ក្នុងការចុះបង្ក្រាបស្រាវជ្រាវករណីមេខ្លោងចែកចាយគ្រឿងញៀន នឹងប្រើប្រាស់អាវុធខុសច្បាប់ ។
គួររម្លឹកថា កាលពីថ្ងៃទី២៣ ឧសភាឆ្នាំ២០២១ កន្លងមកនេះ កម្លាំងសមត្ថកិច្ច ចុះបង្ក្រាបករណីមេខ្លោងចែកចាយគ្រឿងញៀន នឹងប្រើប្រាស់អាវុធខុសច្បាប់ នៅចំណុចភូមិសាស្ត្រសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ការចុះស្រាវជ្រាវបង្ក្រាបករណីមេខ្លោងជួញដូរចែកចាយគ្រឿងញៀន នឹងការប្រើប្រាស់អាវុធខុសច្បាប់ កាលពី កន្លងមកថ្មីៗនេះ កម្លាំងជំនាញយើងបានធ្វើការចុះស្រាវជ្រាវអស់រយៈពេលជាច្រើនខែបន្ទាប់ពីជនសង្ស័យចំនួន៤នាក់នោះ បានធ្វើសកម្មភាពបាញ់រះមកលើសមត្ថកិច្ច កាលពីពេលកន្លងមក ពេលចុះធ្វើការប្រដេញតាមផ្លូវក្រវ៉ាត់ព្រំដែន នឹងបានបាញ់រះតបជាមួយសមត្ថកិច្ចជាច្រើនគ្រាប់បណ្តាលឲ្យសមត្ថកិច្ចម្នាក់ រងរបួសធ្ងន់ កាលពីឆ្នាំ២០២០ នៅស្រុកអន្លង់វែង ។ បច្ចុប្បន្នត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ខ្លួនបាន។
ជាមួយគ្នានោះដែរ ថវិកាដែលត្រូវផ្តល់ឲ្យលើកទឹកចិត្តដល់កងកម្លាំងដែលមានស្នាដៃ ក្នុងការបង្ក្រាបនោះ រួមមាន ៖ ជំនាញផែនព្រហ្មទណ្ឌចំនួន៥០ម៉ឺន ផែនគ្រឿងញៀន១លានរៀល មន្ត្រីប៉ុស្តិ៍នគរបាលសង្កាត់អូរស្មាច់៥០ម៉ឺនរៀល នឹងកម្លាំងប្រជាការពារ២០ម៉ឺនរៀលផងដែរ៕
អត្ថបទ ៖ ឃិន សារិទ្ធ


