
ក្រសួងការពារជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ប្រទេសដាណឺម៉ាក នឹងផ្តល់កញ្ចប់ជំនួយមួយ ដែលមានតម្លៃ ៥,៨ពាន់លានក្រោនដាណឺម៉ាក (៨៣៣ លានដុល្លារ) ដល់អ៊ុយក្រែន រួមទាំងរថក្រោះ យានប្រយុទ្ធថ្មើរជើង គ្រាប់រំសេវប្រឆាំងរថក្រោះ និងកាំភ្លើងប្រឆាំងយន្តហោះ។
ក្រសួងនេះ បាននិយាយថា ចំនួនទឹកប្រាក់ពេញលេញត្រូវបានចែកចាយជាបីផ្នែក គឺ៤,៣ ពាន់លាននៅឆ្នាំនេះ ១,៤ពាន់លាននៅឆ្នាំ ២០២៤ និង ៥២លាន នៅឆ្នាំ ២០២៥។
រដ្ឋមន្ត្រីការបរទេសលោក Lars Løkke Rasmussen បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីសង្គ្រាមជាងមួយឆ្នាំកន្លះ យើងបានអស់សម្ភារៈផ្គត់ផ្គង់ការពារជាតិរបស់យើង។ ដូច្នេះហើយឥឡូវនេះ យើងកំពុងសម្លឹងមើលទៅលើលទ្ធកម្មរួម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលមានគោលដៅបន្ថែមទៀត ដែលបំពេញតម្រូវការរបស់អ៊ុយក្រែននៅទីនេះ និងឥឡូវនេះ។
ក្រសួង បានបន្ថែមថា នេះគឺជាកញ្ចប់អំណោយទី១២ និងធំបំផុត ដែលដាណឺម៉ាក បានបញ្ជូនទៅអ៊ុយក្រែន ចាប់តាំងពីប្រទេសរុស្ស៊ី បានឈ្លានពានប្រទេសនេះ ក្នុងខែកុម្ភៈឆ្នាំ២០២២។