រុស្ស៊ីបារម្ភពីការបញ្ចេញទឹកវិទ្យុសកម្មរបស់ជប៉ុនចេញពីរោងចក្រហ្វូគូស៊ីម៉ា

2023/09/14 02:40:41 am        181

ប្រទេសរុស្ស៊ី បាននិយាយ នៅថ្ងៃពុធ (ទី១៣ ខែកញ្ញា) នេះ ថា ខ្លួនមានការព្រួយបារម្ភ ចំពោះការបញ្ចេញទឹកវិទ្យុសកម្មរបស់ប្រទេសជប៉ុនចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា (Fukushima) ដែលរងការបំផ្លិចបំផ្លាញ ហើយបានអំពាវនាវឲ្យទីក្រុងតូក្យូផ្តល់ព័ត៌មានលម្អិតអំពីដំណើរការនេះ។

សូមបញ្ជាក់ថា ប្រទេសជប៉ុនបានចាប់ផ្តើមបញ្ចេញទឹកមានសារធាតុវិទ្យុសកម្ម ដែលធ្វើប្រព្រឹត្តិកម្មរួចហើយពីរោងចក្រហ្វូគូស៊ីម៉ាចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីខែមុន ហើយការធ្វើបែបនេះ បានប្រឈមនឹងការរិះគន់ឥតសំចៃពីប្រទេសចិន ដែលបានសម្រេចហាមឃាត់ការនាំចូលអាហារសមុទ្រគ្រប់យ៉ាងពីជប៉ុនភ្លាមៗ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា មានការខ្វះខាតនូវតម្លាភាពពីទីក្រុងតូក្យូ ជុំវិញបញ្ហានេះ ដោយលោកស្រី Zakharova បានប្រាប់សារព័ត៌មានថា៖ «យើងមើលមិនឃើញពីតម្លាភាព ឬការបើកចំហណាមួយពីទីក្រុងតូក្យូនោះឡើយ»។

លោកស្រី Zakharova បានបន្ថែមថា លោកស្រីសង្ឃឹមថា ប្រទេសជប៉ុននឹងផ្តល់ព័ត៌មានលម្អិត និងផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រសំខាន់ៗទាំងអស់ដល់ប្រទេស ដែលមានក្ដីបារម្ភពីការបង្ហូរទឹក។

តែយ៉ាងណាក្ដី ប្រទេសជប៉ុន និយាយថា ការបញ្ចេញទឹកនេះ មានសុវត្ថិភាព ដោយកត់សម្គាល់ថា ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ក៏បានសន្និដ្ឋានដែរថា ផលប៉ះពាល់ ដែលទឹកនេះនឹងមានទៅលើមនុស្ស និងបរិស្ថាន គឺ «តិចតួចណាស់»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        28
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        104
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm