អ៊ីស្រាអែលកាលពីថ្ងៃចន្ទ បានចោទប្រកាន់អ៊ីរ៉ង់ថា បានសាងសង់ព្រលានយន្តហោះនៅប្រទេសលីបង់ភាគខាងត្បូង ក្បែរព្រំដែនអ៊ីស្រាអែល ដែលរដ្ឋមន្ត្រីការពារជាតិលោក Yoav Gallant ជឿថា នឹងត្រូវបានប្រើជាមូលដ្ឋានសម្រាប់លទ្ធភាពវាយប្រហារភេរវកម្ម។
លោក Gallant បានបង្ហាញរូបភាពនៃអាកាសយានដ្ឋានក្នុងអំឡុងសន្និសីទនៅសាកលវិទ្យាល័យ Reichman ដោយនិយាយថា រូបភាពនោះ មានហត្ថលេខារបស់អ៊ីរ៉ង់ និងហេសបូឡា ដែលជាក្រុមភេរវករលីបង់គាំទ្រដោយទីក្រុងតេអេរ៉ង់។ អាកាសយានដ្ឋាននេះ មានចម្ងាយប្រហែល១២ម៉ាយ (១៩គីឡូម៉ែត្រ)ពីព្រំដែនអ៊ីស្រាអែល។

លោក Gallant បាននិយាយតាមសារព័ត៌មាន The Times of Israel ថា៖«នៅក្នុងរូបភាពនោះ អ្នកអាចឃើញទង់ជាតិអ៊ីរ៉ង់បក់ពីខាងលើផ្លូវរត់យន្តហោះ ដែលរបបរបស់លោកអាយ៉ាតូឡាហ៍ (ayatollah) គ្រោងនឹងបើកប្រតិបត្តិការប្រឆាំងនឹងពលរដ្ឋអ៊ីស្រាអែល។ លោកបានលើកឡើងមួយផ្សេងទៀតថាៈដីនេះគឺរបស់លីបង់ ការគ្រប់គ្រងគឺអ៊ីរ៉ង់ ហើយគោលដៅនេះ គឺអ៊ីស្រាអែល។
លោក Gallant ពុំបានបញ្ជាក់លម្អិតពីគោលបំណងដែលអាចធ្វើទៅបានរបស់អ៊ីរ៉ង់ទេ ប៉ុន្តែបាននិយាយថា ទីតាំងនេះ អាចផ្ទុកយន្តហោះខ្នាតមធ្យមបាន៕

