មនុស្សយ៉ាងហោចណាស់ ៤០នាក់ស្លាប់ ក្នុងទីក្រុងDarfur ខណៈប្រធាន​បេសកកម្ម​ប្រចាំស៊ូដង់​របស់​UN លាលែងពីតំណែង

2023/09/14 05:05:03 pm        113

យោងតាមប្រភពពីផ្នែកវេជ្ជសាស្ត្រ បានឲ្យដឹងថា ការវាយឆ្មក់តាមអាកាស លើតំបន់Darfur ដែល​ការ​បំផ្លាញ​ដោយសង្គ្រាមរបស់ប្រទេសស៊ូដង់ បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​៤០​នាក់​ស្លាប់ ​កាលពីថ្ងៃពុធ ខណៈ​ប្រធាន​បេសកកម្ម​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​នេះ​លាលែង​ពី​តំណែង​។

លោក Volker Perthes ជាបុគ្គលដែលពុំត្រូវបានស្វាគមន៍ដោយអាជ្ញាធរស៊ូដង់ ចាប់តាំង​ពី​ខែ​មិថុនា​មក បានព្រមានជាថ្មីម្តងទៀតដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅ​ក្នុង​សន្និសីទ​សារព័ត៌មានចុងក្រោយរបស់លោកមុនពេលចាកចេញពីតំណែងថា ហានិភ័យ​នៃ​សង្គ្រាម​នៅ​ស៊ូដង់ កាន់តែយ៉ាប់យ៉ឺនបន្ថែមទៀត។

ប្រភពផ្នែកវេជ្ជសាស្ត្របានប្រាប់សារព័ត៌មាន AFP ពីមន្ទីរពេទ្យមួយកន្លែងក្នុងក្រុង Nyalafa នៃ​តំបន់ Darfur ខាងត្បូងថា ជនស៊ីវិល៤០នាក់ បានស្លាប់នៅក្នុងការយប្រហារតាមអាកាស ដែល​បាន​ធ្លាក់​លើ​ទីផ្សារ២កន្លែង និងតំបន់ជិតខាងទីក្រុងមួយចំនួនទៀត។

យោងតាមការសន្និដ្ឋាន ពីគម្រោងទីន្ន័យព្រឹត្តិការណ៍ និងតំបន់ជម្លោះប្រដាប់អាវុធ បានឲ្យដឹងថា ចាប់​តាំងពីការប្រយុទ្ធគ្នាចាប់ផ្តើមនៅថ្ងៃទី១៥ ខែមេសា រវាងកងទ័ពជាតិ ដឹកនាំដោ​យ​ឧត្តម​សេនីយ៍ ​លោក Abdel Fattah al-Burhan និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ដែល​ត្រូវ​បាន​បញ្ជា​ដោយអតីតមេបញ្ជាការរងរបស់លោក Burhan គឺលោក Mohamed Hamdan Daglo ​មនុស្សជិត៧.៥០០នាក់ បានស្លាប់។

យោងតាមតួលេខរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា មនុស្ស​ជាង​៥​លាន​នាក់​បាន​ជម្លៀស​ខ្លួន​ចេញ រួមទាំង១លាននាក់ដែលបានភៀសខ្លួនឆ្លងកាត់ព្រំដែន៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        25
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        36
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm