ក្រុមវាយកូនបាល់កាណាដា ដែលជាអ្នកការពារតំណែងជើងឯកពានរង្វាន់ Davis Cup បានចាប់ផ្តើមការប្រកួត ក្នុងពូលរបស់ខ្លួនជាមួយនឹងជ័យជំនះលើក្រុមអ៊ីតាលីដាច់ ៣-០។
Alexis Galarneau បានយកឈ្នះ Lorenzo Sonego មុនពេលដែល Gabriel Diallo យកឈ្នះ Lorenzo Musetti នៅចំពោះមុខអ្នកគាំទ្រម្ចាស់ផ្ទះអ៊ីតាលីនៅទីក្រុង Bologna។
Alexis Galarneau ក្រោយមកក៏ចាប់ដៃគូជាមួយ Vasek Pospisil ឈ្នះការប្រកួតវាយគូម្តងទៀត។ កាណាដាដែលយកឈ្នះអូស្រ្តាលីនៅវគ្គផ្តាច់ព្រ័ត្រឆ្នាំមុនលើកពាន Davis Cup លើកដំបូងនៅពេលនេះឡើងឈរលើគេក្នុងពូល A ជាមួយនឹងស៊ីលី។ 
ងាកទៅក្រុមអាមេរិកវិញក៏រកបានជ័យជំនះដំបូងដែរទៅលើក្រុមក្រូអាស៊ីប្រផិតប្រផើយ ២-១។
កីឡាករអាមេរិក Mackenzie McDonald ចាប់ផ្តើមជាមួយនឹងជ័យជំនះលើកីឡាករក្រូអាស៊ី Dino Prizmic តែ Frances Tiafoe បែជារងបរាជ័យក្រោមស្នាដៃកីឡាករលេខ ៧៧ ពិភពលោក Borna Gojo នៅក្នុងពូល D។
ប្រកួតកាត់សេចក្តីវាយគូក្រូអាស៊ីដែលមានកីឡាករ Rajeev Ram និង Austin Krajicek ក៏បានយកឈ្នះ Ivan Dodig និង Mate Pavic យ៉ាងតានតឹង ៧-៦(៧-៥) ៦-៧(៣-៧) និង ៦-២។
ចំណែកលទ្ធផលផ្សេងទៀត ក្រុមចក្រភពអង់គ្លេសបានយកឈ្នះក្រុមជើងឯករងឆ្នាំមុនអូស្រ្តាលី ២-១ និង ខណៈអេស្ប៉ាញដែលគ្មាន Carlos Alcaraz ចាញ់សាធារណរដ្ឋឆេក៕ អត្ថបទ៖នាង សុភាវុធ