អ្នកគាំទ្រចិនស្រែកទាលុយថ្លៃសំបុត្រមកវិញ ក្រោយចាញ់ស៊ីរីលក្ខណៈមិត្តភាពក្នុងផ្ទះខ្លួនឯង

2023/09/14 07:43:21 pm        1.9 K

ជារឿងមិនគួរកើតមួយនៅក្នុងពិភពបាល់ទាត់ អ្នកគាំទ្រ​ក្រុមបាល់ទាត់​ជម្រើស​ជាតិ​ចិន​បាន​ស្រែក​បង្អាប់​ក្រុម​ខ្លួនឯង ស្រែកទាលុយថ្លៃសំបុត្រដែលទិញចូលទស្សនាមកវិញ និង​ថែម​ទាំង​ទះ​ដៃ​សាទរ​ក្រុម​ស៊ីរី​ទៅវិញ ក្នុងការប្រកួតលក្ខណៈមិត្តភាពបរាជ័យក្រោមថ្វីជើងស៊ីរីក្នុងទឹកដីខ្លួនឯង។

ចិនគិតមកដល់ពេលនេះឈ្នះតែ ៤ ប្រកួតប៉ុណ្ណោះក្នុងរយៈពេល​ ២ ឆ្នាំចុងក្រោយ ហើយ​ឈ្នះ​សុទ្ធ​តែ​ក្រុម​ដែលឈរក្រៅលេខរៀង Top90 នៃ FIFA World Ranking ទៅទៀត។

ចុងក្រោយបំផុត ចិនបានរងបរាជ័យក្រោមថ្វីជើងស៊ីរីដែលឈរលេខ ៩៤ ពិភពលោក ខណៈ​នៅ​ខ្វះតែ ៤​ ខែទៀតប៉ុណ្ណោះនឹងឈានដល់ការប្រកួតបាល់ទាត់ជើងឯកទ្វីបអាស៊ី និង ២ ខែ​ទៀត​ឈាន​ដល់​ការប្រកួតជម្រុះ World Cup តំបន់អាស៊ី។

ចិនបច្ចុប្បន្នឈរលេខ ៨០ ពិភពលោក និងធ្លាប់បង្ហាញខ្លួននៅ World Cup ចុង​ក្រោយ​បំផុត​នៅ​ឆ្នាំ​២០០២ ថ្វីបើចិនមានប្រជាជនច្រើនបំផុតទី ២ នៅលើលោក។

ប្រធានាធិបតីចិន Xi Jingping ធ្លាប់បាននិយាយថា លោក​ចង់​ឱ្យ​ចិន​ជា​ក្រុម​បាល់ទាត់​កំពូល​មួយ​នៅ​លើលោ​ក និងឈ្នះជើងឯកពិភពលោកមុនឆ្នាំ ២០៥០ តែ​នៅ​ពេ​ល​នេះ​ហាក់​មិន​អាច​ទៅរួច​ឡើយ។

ការប្រកួតមិត្តភាពទល់នឹងស៊ីរីកាលពីថ្ងៃអង្គារនៅទីក្រុងឆឹងទូ មានអ្នកគាំទ្រទស្សនាត្រឹម ១២៣៦៧ នាក់ប៉ុណ្ណោះ ក្នុងកីឡដ្ឋានដែលផ្ទុកមនុស្សបាន ៦០០០០ នាក់។

សារព័ត៌មានចិនមួយបានចុះផ្សាយថា អ្នកគាំទ្របានស្រែកបន្ទោសបង្អាប់កីឡាករខ្លួនឯង និង​លើ​ស្លាក​ទាលុយ​ថ្លៃសំបុត្រមកវិញ ខណៈ​ដែលមាន​វីដេអូ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ឃើញ​ថា​អ្នក​គាំទ្រ​បែជា​នាំគ្នាទះដៃសាទរក្រុមស៊ីរីទៅវិញ។

គណនីផ្លូវការរបស់ក្រុមជម្រើសជាតិចិននៅលើនបណ្តាញសង្គមចិន Weibo ពេញ​ដោយ​មតិ​រិះគន់​ ខឹងសម្បារ៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        150
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        150
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm