GMAC ៖ ការអនុវត្ត​វិធាន​សុខាភិបាល​ប្រឆាំង​ នឹង​កា​រឆ្លង​ជំងឺ​កូ​វីដ​-១៩​ នៅ​តាម​រោងចក្រ​នៅ​មានកម្រិត

2021/05/28 07:33:18 pm        542

ភ្នំពេញ ៖ ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC ​បាន​លើកឡើងថា​ រោងចក្រ​សហគ្រាស​កាត់ដេរ​ ភាគច្រើន ​បាន​គោរព និង​អនុវត្ត​វិធាន​សុខាភិបាល ​និង​គោលការណ៍​ណែនាំ​ក្នុងការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​រោច​ក្រ​។ ប៉ុន្តែ​ការអនុវត្ត​តាម​វិធាន និង​គោលការណ៍​ណែនាំ​នេះ នៅ​មានកម្រិត​នៅឡើយ ទៅតាម​ស្ថានភាព និង​កត្តា​ផ្សេងៗ​។

មានប្រសាសន៍ប្រាប់​ទូរទស្សន៍​ព័ត៌មាន ប៊ី​ធី​វី កាលពី​រសៀល​ថ្ងៃទី​២៧ ​ឧសភា ឆ្នាំ​២០២១​ កន្លងទៅ លោក កាំ​ង ម៉ូ​នី​កា​ អគ្គលេខាធិការរង ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ​និយាយថា ​រោងចក្រ​ទាំងអស់​បាន​ព្យាយាម​សហការ ​និង​គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ​ក៏ដូចជា​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​គ្រាន់តែ​ថា ​កម្រិត​សហការ ​និង​ការ​គោរព​នោះ ​មាន​កំ​រិត​ផ្សេងៗ​គ្នានិង​អាស្រ័យ​ទៅតាម​កត្តា​ផ្សេងៗ​។

លោក​ បន្តថា បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ គឺ​វិស័យ​កាត់ដេរ​សំលៀកបំពាក់ ផលិត​ស្បែកជើង ​និង​ផលិតផល​ធ្វើដំណើរ ​មាន​ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​កម្មករ​និយោជិត​រាប់សែន​នាក់​ នេះ​ជា​បញ្ហា​ប្រឈម​ធំ​ណាស់​បន្ថែម​ទៅលើ​បញ្ហា​ផ្សេងៗ​ទៀត​។

រោងចក្រ​ជាង​២០០ បន្ទាប់ពី​បាន​ផ្អាក ក្នុងអំឡុងពេល​ចូលឆ្នាំ​ខ្មែរ ​ដែលមាន​អត្រា​ឆ្លង​ជំងឺ​កូ​វីដ​-១៩ កើន​ខ្ពស់ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​ដំណើការ​ឡើងវិញ​ ជាមួយ​ការ​អនុវត្ត តាម​គោលការណ៍​ណែនាំ​ដើម្បី​ការពារ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។

យោងតាម​សេចក្តីណែនាំ​របស់​អន្តរក្រសួង​កាលពីដើម​ខែឧសភា​ កន្ល​ង​ទៅ​ គឺ​តម្រូវ​ឲ្យ​រោងចក្រ សហគ្រាស​ទាំងអស់​ប្រើប្រាស់​កម្លាំង​ពល​តែ ៥០​ភាគរយ ​នៃ​ចំនួន​សរុប​ប៉ុណ្ណោះ ដោយ​ធ្វើការ​ឆ្លាស់​វេន ក្នុង​គោលបំណង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​នេះ​។

​ប៉ុន្តែ អាជ្ញាធរ​រាជធានី​ភ្នំពេញ កាលពី​កន្លងទៅ​ថ្មីៗ​នេះ​បាន​លើក​ឡើងថា ​រោងចក្រ​ដែល​បើក​អាជីវកម្ម​ឡើងវិញ​បាន​អនុញ្ញាត​ឲ្យ​កម្មករ​និយោជិត​ចូលធ្វើការ​រហូតដល់​១០០​ភាគរយ ​ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រាលដាល​ឡើងវិញ​ ដែល​បញ្ហា​នេះ​បង្ករ​ផល​ប៉ះពាល់ និង​ស្មុគស្មាញ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ដោះស្រាយ​។

កម្មករ កម្ម​ការិនី នៃ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ អេស​អិ​ល​ជេ (SLJ) ​បាន​និយាយ​ថា ​ពួកគាត់​បាន​ព្យាយាម​ជា​ខ្លាំង​ ក្នុងការ​អនុវត្ត​និង​គោរព​តាម​ការណែនាំ​វិធានការ​សុខាភិបាល​។ ​ទើបតែ​បាន​ត្រឡប់​ចូល​ធ្វើ​ការងារ​មិន​ទាន់បាន​១​ខែ​ផង រោងចក្រ​បាន​បិទទ្វារ​បណ្ដោះអាសន្ន​លើក​ទី​២ ដោយសារ​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ-​១៩​ ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​ការ​ប៉ះពាល់​ដល់​ដំណើការ​រោងចក្រ និង​ជីវភាព​របស់​កម្មករ​។

ជាការ​កត់សម្គាល់ ក្នុង​រយៈពេល​ថ្មីៗ​នេះ អាជ្ញាធរ​ខណ្ឌមានជ័យ ​និង​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានសម្រេច​ផ្អាក​ដំណើរការ​រោងចក្រ​ចំនួន​៤ ក្នុង​ខណ្ឌមានជ័យ​ ជា​បណ្តោះអាសន្ន និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ដោយសារ​រក​ឃើញ​មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ​-១៩ ​ជា​កម្មករ​បម្រើ​ការងា​រ​នៅក្នុង​រោងចក្រ​៕


​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm