កោះតៃវ៉ាន់រិះគន់លោក Elon Musk ជុំវិញការលើកឡើងថ្មីៗនេះ ពាក់ព័ន្ធនឹងប្រទេសចិន

2023/09/14 10:14:52 pm        72

តៃវ៉ាន់ ៖ កោះតៃវ៉ាន់ «មិនមែនសម្រាប់ដាក់លក់នោះទេ»។ នេះគឺជាសម្ដីរបស់រដ្ឋមន្ត្រីការបរទេសរបស់កោះនេះ ដែលបាននិយាយនៅក្នុងការរិះគន់យ៉ាងធ្ងន់ៗដល់លោក Elon Musk ចំពោះការអះអាងថា កោះតៃវ៉ាន់ គឺជាចំណែកសំខាន់មួយរបស់ប្រទេសចិន ខណៈដែលមហាសេដ្ឋីរូបនេះបានដើរចូលទៅក្នុងបញ្ហាទំនាក់ទំនងដ៏ស្មុគស្មាញ រវាងទីក្រុងប៉េកាំង និងតៃប៉ិជាថ្មីម្ដងទៀត។

លោក Musk ដែលជាម្ចាស់កម្មវិធីបណ្ដាញសង្គម X (ពីមុនជា Twitter) ព្រមទាំងក្រុមហ៊ុនរថយន្តអគ្គិសនី Tesla (TSLA.O) និងបណ្តាញផ្កាយរណប Starlink បានធ្វើការអត្ថាធិប្បាយបែបនេះ ក្នុងកិច្ចប្រជុំ All-In Summit នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក ដែលត្រូវបានបង្ហោះចូលទៅក្នុងឆាណែល YouTube នៅសប្តាហ៍នេះ។ .

លោក Musk បាននិយាយថា៖ «គោលនយោបាយរបស់ទីក្រុងប៉េកាំង គឺដើម្បីបង្រួបបង្រួមតៃវ៉ាន់ជាមួយប្រទេសចិន។ តាមគោលជំហររបស់ពួកគេ ករណីនេះប្រហែលជាស្រដៀងទៅនឹងកោះហាវ៉ៃ ឬអ្វីមួយដូចក្នុងទំនងបែបនោះ ពោលគឺកោះនេះដូចជាផ្នែកដ៏សំខាន់មួយរបស់ប្រទេសចិន ដែលមិនមែនជាផ្នែកមួយរបស់ប្រទេសចិនដោយមិនមានហេតុផលនោះទេ ព្រោះដោយភាគច្រើន កងនាវាចរប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក បានបញ្ឈប់រាល់កិច្ចប្រឹងប្រែងបង្រួបបង្រួមគ្រប់រូបភាព ដោយការប្រើប្រាស់កម្លាំង»។

រដ្ឋមន្ត្រីការបរទេសកោះតៃវ៉ាន់ លោក Joseph Wu តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X កាលពីល្ងាចថ្ងៃពុធ (ទី១៣ ខែកញ្ញា) បានឆ្លើយតបថា លោកសង្ឃឹមថា លោក Musk អាចស្នើសុំឲ្យប្រទេសចិន «បើកបណ្ដាញសង្គម X ឲ្យប្រជាជនរបស់ខ្លួនប្រើប្រាស់ទៅចុះ»។ ការលើកឡើងបែបនេះ គឺដោយសារតែចិនហាមឃាត់មិនឲ្យប្រើប្រាស់បណ្ដាញសង្គម X រួមទាំងបណ្ដាញសង្គមលោកខាងលិចធំៗផ្សេងទៀតដូចជា Facebook ជាដើម។

ក្នុងន័យមិនចង់ឲ្យលោក Musk យកកោះតៃវ៉ាន់ទៅពាក់ព័ន្ធនោះ លោក Wu បាននិយាយបន្ថែមដោយប្រើអក្សរកាត់ PRC ដែលសំដៅដល់សាធារណរដ្ឋប្រជាមានិតចិនថា៖ «ស្តាប់ឲ្យបានជាក់ណា! កោះតៃវ៉ាន់មិនមែនជាផ្នែកនៃ PRC នោះទេ ហើយប្រាកដណាស់ មិនមានសម្រាប់លក់ដូរនោះដែរ»។

នេះមិនមែនជាលើកទី១ នោះទេ ដែលលោក Musk បានធ្វើឲ្យកោះតៃវ៉ាន់មានការខឹងសម្បា។ កាលពីខែតុលាឆ្នាំមុន លោកបានលើកឡើងថា ភាពតានតឹងរវាងចិន និងតៃវ៉ាន់ អាចត្រូវបានដោះស្រាយដោយការប្រគល់ការគ្រប់គ្រងមួយចំនួនរបស់កោះតៃវ៉ាន់ឲ្យទៅទីក្រុងប៉េកាំង ដោយពាក្យសម្ដីនេះ បាននាំឲ្យមានរិះគន់យ៉ាងខ្លាំងក្លាស្រដៀងគ្នានេះពីកោះតៃវ៉ាន់៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        53
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        52
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm