មានរយៈពេល ១ឆ្នាំហើយ ចាប់តាំងពីកញ្ញា Mahsa Amini ស្លាប់ក្រោមការឃុំខ្លួនរបស់នគរបាលសីលធម៌អ៊ីរ៉ង់

2023/09/14 10:17:03 pm        55

អ៊ីរ៉ង់ ៖ ការតវ៉ាទ្រង់ទ្រាយធំ ជុំវិញការទាមទារសេរីភាពរបស់ស្ត្រី នៅអ៊ីរ៉ង់ បានស្ងប់ស្ងាត់នៅក្នុងប្រទេស នាឆ្នាំនេះ គិតចាប់តាំងពីអ្នកនាង Mahsa Amini បានស្លាប់ក្រោមការឃុំខ្លួនរបស់នគរបាលសីលធម៌។

នៅមុនថ្ងៃគម្រប់ខួប ១ឆ្នាំនៃការស្លាប់របស់នាង អាជ្ញាធរអ៊ីរ៉ង់ត្រូវបានគេរាយការណ៍ថា កំពុងតាមឃ្លាំមើលពីសញ្ញានៃការមានភាពចលាចល។ ថ្ងៃសៅរ៍ទី១៦ ខែកញ្ញានេះ មានរយៈពេល ១ឆ្នាំហើយ ចាប់តាំងពីនារីវ័យ ២២ឆ្នាំ Mahsa Amini បានស្លាប់នៅក្នុងមន្ទីរឃុំឃាំងនគរបាលសីលធម៌របស់ប្រទេសអ៊ីរ៉ង់ បន្ទាប់ពីត្រូវបានចាប់ខ្លួនពីបទមិនពាក់ស្បៃរុំមុខ ឬហ៊ីចាប។

ការស្លាប់របស់អ្នកនាង Aminiៃ ដែលអាជ្ញាធរអ៊ីរ៉ង់ បានពន្យល់ហេតុផលថា ដោយសារគាំងបេះដូងនោះ បាននាំឲ្យការតវ៉ាផ្ទុះឡើងនៅតាមដងផ្លូវ និងសាកលវិទ្យាល័យនានានៃប្រទេសអ៊ីរ៉ង់។ សាក្សីបានចោទប្រកាន់ថា កញ្ញា Amini ត្រូវបានគេវាយដំយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីត្រូវបានចាប់ឃុំខ្លួន។

តែយ៉ាងណាក្ដី អាជ្ញាធរបានចាប់ផ្ដើមបង្ក្រាបការតវ៉ានេះ ដែលជាលទ្ធផលបណ្តាលឲ្យមនុស្ស ៥០០នាក់ ត្រូវបានសម្លាប់ ដោយក្នុងនោះមានអនីតិជនចំនួន ៧១នាក់ផងដែរ។ ក្រៅពីនេះទៀត មនុស្សជាង ២២.០០០នាក់ ត្រូវបានចាប់ឃុំខ្លួន មុនពេលការតវ៉ានេះ បានចាប់ផ្ដើមថមថយកម្សួលបន្តិចម្តងៗ ក្នុងឆ្នាំ២០២៣ នេះ។

មេដឹកនាំអ៊ីរ៉ង់ បានបន្ទោសថាមកពីឥទ្ធិពលរបស់លោកខាងលិច ទើបបង្កឲ្យកើតជាកំហឹងសាធារណៈ ដោយសារការស្លាប់របស់កញ្ញា Amini នេះ។ មានសេចក្ដីរាយការណ៍ថា មន្ត្រីអ៊ីរ៉ង់បានបង្កើនកិច្ចប្រឹងប្រែងរបស់ខ្លួនកាន់តែខ្លាំងឡើង ដើម្បីទប់ស្កាត់ការបោះបោរ នៅមុនការជួបជុំ នាពេលខាងមុខណាមួយ ក្នុងថ្ងៃគម្រប់ខួបនៃការស្លាប់របស់អ្នកនាង Mahsa Amini៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm        4
ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        10
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm