ប្រមុខ UN៖ រាល់ទម្រង់នៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសណាមួយជាមួយកូរ៉េខាងជើង ត្រូវតែគោរពវិធានទណ្ឌកម្ម

2023/09/15 01:08:08 am        101

អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក Antonio Guterres បានក្រើនរំឭកទីក្រុងម៉ូស្គូថាឲ្យប្រព្រឹត្តដោយប្រុងប្រយ័ត្ន។

លោក Guterres បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា រាល់ទម្រង់នៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសណាមួយជាមួយកូរ៉េខាងជើង ត្រូវតែគោរពវិធានទណ្ឌកម្ម ដែលបានដាក់ដោយក្រុមប្រឹក្សាសន្តិសុខ UN ដោយលោកបានធ្វើការសង្កត់ធ្ងន់ថា វាពិតជាមានការជាប់ពាក់ព័ន្ធគ្នាក្នុងករណីរបស់រុស្ស៊ី និងកូរ៉េខាងជើង ។

លោក Guterresបានបញ្ជាក់ថា លោកមានសារ ២។ សារទី ១ វាពិតជាចាំបាច់ខ្លាំងណាស់ត្រូវតែគោរពតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ។ កូរ៉េខាងជើង បានបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខទំាងអស់នោះ ហើយលោកជឿថា កាលពីម្សិលមិញ ពួកយើងបានមើលឃើញមីស៊ីល ២គ្រាប់ ។ សារទី ២ រាល់ទម្រង់កិច្ចសហប្រតិបត្តិការរបស់ប្រទេសណាមួយជាមួយកូរ៉េខាងជើង ត្រូវតែគោរពវិធានទណ្ឌកម្មដែលបានដាក់ដោយក្រុមប្រឹក្សាសន្តិសុខ ។

គួរឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានជួបគ្នានៅជំនួបកំពូលដ៏កម្រកាលពីថ្ងៃពុធ គឺជាជំនួបមួយដែលពួកគេបានពិភាក្សាលលើបញ្ហាយោធា សង្រ្គាមនៅអ៊ុយក្រែន ហើយនិងអាចជាជំនួយរបស់រុស្ស៊ីសម្រាប់កម្មវិធីផ្កាយរណបសម្ងាត់របស់រដ្ឋកុម្មុយនិស្តមួយនេះ ។

 លោក Putin បានបង្ហាញលោក Kimនូវទីតាំងបាញ់រ៉ុក្កែតអវកាសដ៏ទំនើបបំផុតរបស់រុស្ស៊ី ស្ថិតនៅតំបន់ជ្រោយភាគខាងកើតរុស្ស៊ី ហើយនិងបានពិភាក្សាលើលទ្ធភាពបញ្ជូនអវកាសយានិកកូរ៉េខាងជើងទៅកាន់ទីអវកាស ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        81
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        126
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm