លោក Lavrov ចោទប្រកាន់ប្រទេសលោកខាងលិចពីការព្យាយាមប្រឌិតរឿងឡើង

2023/09/15 01:55:57 am        98

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃពុធ (ទី១៣ ខែកញ្ញា) អំពី «ដំណាក់កាលថ្មីនៃទំនាក់ទំនង» របស់ប្រទេសលោកជាមួយកូរ៉េខាងជើង។ លោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីកិច្ចព្រមព្រៀងសព្វាវុធណាមួយជាមួយកូរ៉េខាងជើងទេ ប៉ុន្តែបែរជាបន្ទោសមេដឹកនាំលោកខាងលិចទៅវិញ ចំពោះការផ្តល់អាវុធដល់អ៊ុយក្រែន។

លោក Lavrov បានអមដំណើរលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ទៅកាន់តំបន់ចុងបូព៌ា សម្រាប់ជំនួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ លោកបានចោទមេដឹកនាំលោកខាងលិចថា មិនអើពើ ចំពោះវិបត្តិមនុស្សធម៌ នៅកូរ៉េខាងជើង។ លោកបានបន្តថា «ការបដិសេធទាំងស្រុង» របស់ពួកគេ ក្នុងការមិនចូលរួមក្នុងវិធានការនយោបាយណាមួយ «ធ្វើឲ្យបរាជ័យជាមិនខាន» ដល់ការប៉ុនប៉ងបន្ថែមទៀត ក្នុងការជំរុញឲ្យមានដំណោះស្រាយទណ្ឌកម្ម តាមរយៈក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ជាមួយគ្នានេះ លោក Lavrov ក៏បាននិយាយការពារអ្នកការទូតរុស្ស៊ី និងចិន ដែលបានរារាំងចំពោះសេចក្ដីសម្រេច កាលពីឆ្នាំមុន ប្រឆាំងនឹងកូរ៉េខាងជើង។ លោកបានចោទប្រកាន់បេសកជនលោកខាងលិចថា បានព្យាយាមប្រឌិតរឿងឡើង ដោយបំពានលើការសន្យាផ្តល់ជំនួយមនុស្សធម៌ ក្នុងឆ្នាំ២០០៦ នៅពេលដែលពួកគេបានព្រមព្រៀងជាលើកដំបូងនៅក្នុងក្រុមប្រឹក្សាសន្តិសុខ ដើម្បីដាក់ទណ្ឌកម្ម។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា ប្រជាជនកូរ៉េខាងជើងនៅតែបំពានលើសេចក្ដីសម្រេច ដោយក្នុងនោះរួមទាំងការបាញ់មីស៊ីលចំនួន ២គ្រាប់ កាលពីថ្ងៃពុធ (ទី១៣ ខែកញ្ញា) ផងដែរ។ លោកបានបន្ថែមថា «ទម្រង់នៃកិច្ចសហប្រតិបត្តិការណាមួយ» ជាមួយពួកគេ ត្រូវតែគោរពតាមទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        184
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        224
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        203

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm