ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ចុះពិនិត្យស្ថានភាព និងវឌ្ឍនភាព នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

2023/09/15 02:29:16 am        73

ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញទស្សនកិច្ច និងចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត, នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។

​ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានអញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាព នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

ក្នុងគោលបំណងស្វែងយល់ និងផ្តល់ជាអនុសាសន៍គន្លឹះមួយចំនួន ជូនដល់ថ្នាក់ដឹកនាំ និងសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលជាអ្នកចង្អុលបង្ហាញផ្លូវដល់សិស្ស-និស្សិត ដែលកំពុងសិក្សាផ្នែកវិទ្យាសាស្ត្រសុខាភិបាល ដើម្បីបង្កើនគុណភាព ប្រសិទ្ធភាពបន្ថែមទៀត ដែលនឹងក្លាយជាធនធានដ៏ល្អសម្រាប់ប្រទេសជាតិ ក្នុងវិស័យសុខាភិបាល ផ្នែកថែទាំ និងផ្តល់សេវាសុខភាពជូនប្រជាជន ដោយស្របតាមផែនការយុទ្ធសាស្រ្តគន្លឹះ៩ចំណុច និងអាទិភាព ៣ចំណុច របស់ក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ដើម្បីធានាការផ្តល់សេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។ 

ឯកឧត្តមសាស្រ្តចារ្យរដ្ឋមន្រ្តី ក៏បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ចូលរួមអនុវត្តឱ្យទទួលបានជោគជ័យនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាអនុសាសន៍សំខាន់ៗមួយចំនួន រួមមាន៖

- ការបន្តកែលម្អកម្មវិធីបណ្តុះបណ្តាល ដើម្បីបង្កើនប្រសិទ្ធភាពបន្ថែមទៀត ស្របតាមការវិវត្តន៍នៃវិទ្យាសាស្រ្តសុខាភិបាល។

- ការបន្តកែលម្អគុណភាពបង្រៀន (គរុកោសល្យ) ដល់គ្រូបណ្តុះបណ្តាល។

- បន្តការពិនិត្យ និងពង្រឹងជាពិសេសលើការបង្រៀន និងបណ្តុះបណ្តាលលើចំណេះវិជ្ជាក្រមសីលធម៌ដល់និស្សិត ក្នុងនាមជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនាពេលអនាគត ដើម្បីធានាឱ្យទទួលបានធនធានមនុស្សផ្តល់សេវាសុខាភិបាលប្រកបដោយគុណតម្លៃថ្លៃថ្នូរ និងខ្ពង់ខ្ពស់ គ្រប់ពេលវេលា និងទីកន្លែង។

- កាន់តែខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្ខិតអោយកាន់តែជិតរវាងមន្ទីរពេទ្យ និងសាកលវិទ្យាល័យ ដែលជាថ្នាលបណ្តុះបណ្តាល ទាំងផ្នែកទ្រឹស្តី និងការអនុវត្តដោយក្នុងនោះត្រូវពង្រឹងទាំងវិន័យ និងគុណភាពឱ្យបានច្បាស់លាស់ ក្នុងករណីដែលនិស្សិតចុះកម្មសិក្សានៅតាមអង្គភាពសុខាភិបាលនានា។ 

បច្ចុប្បន្នសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មានមហាវិទ្យាដូចជា ឱសថសាស្ត្រ ទន្តសាស្រ្ត វេជ្ជសាស្ត្រ សុខភាពសាធារណៈ និងសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត (គិលានុបដ្ឋាក និងឆ្មប) ព្រមទាំងអង្គភាពក្រោមឱវាទដូចជា មជ្ឈមណ្ឌលសុខភាពសាកល និងមន្ទីរពេទ្យសាកលវិទ្យាល័យ ។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ាបានថ្លែងអំណរគុណ និងជូនពរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm